នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីចិន លោក Li Keqiang

(VOVWORLD) -  ក្នុងឱកាសនៃដំណើរទស្សនកិច្ចចូលរួមវេទិកាកំពូល សហប្រតិបត្តិការអន្តរជាតិ "ខ្សែក្រវ៉ាត់និងផ្លូវ" លើកទី២ នៅទីក្រុងប៉េកាំងនៃប្រទេសចិននោះ នាថ្ងៃទី ២៦ ខែមេសា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីចិន លោក Li Keqiang។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីចិន លោក Li Keqiang - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីចិន លោក Li Keqiang 

នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានសម្តែងនូវការគាំទ្រចិនក្នុងការពង្រីកនូវតួនាទីកាន់តែសំខាន់សម្រាប់សន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍក្នុងតំបន់និងលើពិភពលោក ព្រមទាំងគាំទ្រការអនុវត្តគំនិតផ្តួចផ្តើម “ខ្សែក្រវ៉ាត់និងផ្លូវ” ដោយធានាគោលការណ៍សហប្រតិបត្តិការសន្តិភាព សមភាព គោរពគ្នាទៅវិញទៅមក សមស្របនឹងច្បាប់អន្តរជាតិ និងរួមចំណែកដល់ការអភិវឌ្ឍនិងភាពសម្បូររុងរឿងរបស់ប្រទេសនីមួយៗ។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើឲ្យភាគីទាំងពីរ រក្សាការជួបប្រាស្រ័យ បង្កើនការជឿទុកចិត្តនយោបាយ និងលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ក៏បានស្នើឲ្យប្រទេសទាំងពីរ បន្តរួមសហការនៅបណ្តាវេទិកាអន្តរជាតិនិងតំបន់ផងដែរ។

ស្តីពីបញ្ហាសមុទ្រ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើឱ្យអនុវត្តយ៉ាងត្រឹមត្រូវនូវការយល់ដឹងរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់អំពី "កិច្ចព្រមព្រៀងស្តីពីគោល ការណ៍ជាមូលដ្ឋានដើម្បីដឹកនាំដោះស្រាយបញ្ហានៅសមុទ្រ" និងគ្រប់គ្រងល្អការខ្វែងគំនិតគ្នា។ ទន្ទឹមជាមួយគ្នានោះ នឹងបានចុះហត្ថលេខាយ៉ាងឆាប់ៗ លើកិច្ចព្រមព្រៀងសហប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះលើសមុទ្រ វៀតណាម - ចិននិងពន្យាកិច្ចព្រមព្រៀងលើខ្សែ Hotline ស្តីពីរបរនេសាទនៅសមុទ្រ។ រួមជាមួយគ្នានោះ អនុវត្តយ៉ាងពេញលេញនិងមានប្រសិទ្ធិភាពនូវសេចក្តីប្រកាស DOC និងជំរុញយ៉ាងសកម្មការចរចារដើម្បីកសាង COC ដែលមានប្រសិទ្ធភាព ស្របតាមច្បាប់អន្តរជាតិដើម្បីរក្សាសន្តិភាពនិងស្ថិរភាពនៅសមុទ្រខាងកើត។

ជាការឆ្លើយតបវិញ នាយករដ្ឋមន្ត្រីចិន លោក Li Keqiang បានអះអាងថា ចិនយកចិត្តទុកដាក់យ៉ាងសំខាន់ក្នុងការអភិវឌ្ឍទំនាក់ទំនងជាមួយវៀតណាម ដោយប្រកាន់ខ្ជាប់នូវគោលមាគ៌ា អ្នកជិតខាងមិត្តភាព កិច្ចសហប្រតិបត្តិការទូលំទូលាយ ស្ថិរភាពយូរអង្វែងជាមួយវៀតណាម ព្រមទាំងបានអះអាងថា ប្រទេសចិនមិនស្វែងរកអតិរេកពាណិជ្ជកម្មទៅកាន់វៀតណាមឡើយ ហើយត្រៀមជាស្រេចជំរុញតុល្យភាពពាណិជ្ជកម្មទ្វេភាគី ដោះស្រាយបញ្ហានៅសេសសល់ ជាពិសេស លើកទឹកចិត្តឱ្យសហគ្រាសចិនបង្កើនកិច្ចសហប្រតិបត្តិការអំពីពាណិជ្ជកម្មនិង ពង្រីកការវិនិយោគនៅវៀតណាម។ យ៉ាងណាមិញ ខិតខំប្រឹងប្រែងជាមួយវៀតណាម ដើម្បីគ្រប់គ្រងការខ្វែងគំនិតគ្នា រក្សាសន្តិភាពនិងស្ថិរភាពនៅក្នុងសមុទ្រខាងកើតផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ