នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc សង្ឃឹមបង្កើតមជ្ឈមណ្ឌលផលិតកម្មន័រវេសនៅវៀតណាម

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅន័វេស  តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីន័រវេស លោកស្រី Erna Solberg នារសៀលថ្ងៃទី២៤ ខែឧសភា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយថ្នាក់ដឹកនាំនៃសម្ព័ន្ធក្រុមហ៊ុននាំមុខរបស់ន័រវេស រួមមាន Kongssberg, DVL-GL, Pharmaq, Vard, Juton, Scatec Solar ជាដើម ដែលកំពុងធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពនៅវៀតណាម។ 
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc  សង្ឃឹមបង្កើតមជ្ឈមណ្ឌលផលិតកម្មន័រវេសនៅវៀតណាម - ảnh 1នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនជួរមុខរបស់ន័រវេស 

នៅទីនេះ លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមតែងតែយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅ ចំពោះវិស័យសេដ្ឋកិច្ចទាំងអស់ ដោយផ្តោតសំខាន់លើការវិនិយោគ បើកទូលាយ។ ប្រការនេះ បានជួយឲ្យវៀតណាមទទួលបានកំណើនខ្ពស់ ក្នុងពេលកន្លងមក។ លោកនាយករដ្ឋមន្ត្រីវៀតណាមបានជឿជាក់ថា សហគ្រាសនានារបស់ ន័រវេស នឹងបន្តធ្វើការវិនិយោគនិងដំណើរការប្រកបដោយប្រសិទ្ធភាពនៅវៀត ណាម។ ឈរលើស្មារតីនោះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានរំពឹងថា សម្ព័ន្ធក្រុមហ៊ុនទាំងអស់នេះ នឹងសហការគ្នា ធ្វើការវិនិយោគ ដើម្បីបង្កើតមជ្ឈ មណ្ឌលផលិតកម្មន័រវេសមួយនៅវៀតណាមផងដែរ។

ចំណែកឯថ្នាក់ដឹកនាំនៃអង្គភាពអាជីវកម្ម បានវាយតម្លៃខ្ពស់ ចំពោះបរិយាកាសធ្វើអាជីវកម្មនិងវិនិយោគនៅវៀតណាម ដើម្បីអង្គភាពអាជីវកម្មជាច្រើន នឹងបើកទូលាយការវិនិយោគនៅវៀតណាម ដោយសហការជាមួយវៀតណាម ក្នុងការជំរុញបច្ចេកវិទ្យាវារីវប្បកម្ម ជាពិសេស គឺរបរនេសាទនិងអភិវឌ្ឍន៍ថាមពលកកើតឡើងវិញពីសមុទ្រផងដែរ។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc  សង្ឃឹមបង្កើតមជ្ឈមណ្ឌលផលិតកម្មន័រវេសនៅវៀតណាម - ảnh 2 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលគាល់ព្រះមហាក្សត្រនៃប្រទេសន័រវេស ព្រះនាម Harald V

មុននោះ នាព្រឹកថ្ងៃដដែល នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលគាល់ព្រះមហាក្សត្រនៃប្រទេសន័រវេស ព្រះនាម Harald V ផងដែរ។ នៅឯជំនួបនេះ ព្រះមហាក្សត្រន័រវេស បានកោតសរសើរចំពោះលទ្ធផលទទួលបានពីជំនួបពិភាក្សារវាងនាយករដ្ឋមន្ត្រីទាំងពីររូប។ ព្រះអង្គក៏អរព្រះគុណចំពោះសេចក្តីសួរសុខទុក្ខរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong។ ព្រះ អង្គបានអះអាងថា រាជវង្សន័រវេស តែងតែគាំទ្រការអភិវឌ្ឍគ្រប់ជ្រុងជ្រោយនៃចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានថ្លែងគំណរគុណ ចំពោះមនោ សញ្ចេតនារបស់ព្រះមហាក្សត្រនិងប្រជាជនន័រវេស ចំពោះប្រជាជនវៀតណាម ក្នុងការតស៊ូដណ្តើមឯករាជ្យ ឯកភាពមាតុប្រទេស និងកសាងប្រទេសជាតិ ធ្វើសមា ហរណកម្មអន្តរជាតិដូចសព្វថ្ងៃ។ មនោសញ្ចេតនា មិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ ជាមូលដ្ឋាន ដើម្បីទំនាក់ទំនង កិច្ចសហប្រតិបត្តិការនេះកាន់តែស៊ីជម្រៅ ប្រកបដោយប្រសិទ្ធភាព នាំមកនូវផលប្រយោជន៍សម្រាប់ភាគីទាំងពីរ និងសង្ឈឹម ថា ទទួលបានការគាំទ្រពីរដ្ឋាភិបាលនិងរាជវង្សន័រវេសផងដែរ។

ស្របពេលជាមួយគ្នានេះ ពោលគឺនាររៀលថ្ងៃដដែល (តាមម៉ោងតំបន់) នៅរដ្ឋធានី Oslo នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបសវនាការ ជាមួយប្រធានរដ្ឋសភាន័រវេស លោកស្រី Tone Wihelmsen Troen។

ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសន័រវេស របស់នាយករដ្ឋមន្ត្រីវៀត ណាម លោក Nguy Xuan Phuc ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួម។ សេចក្តីថ្លែងការណ៍បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងការទូត ទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ ដែលឆ្លងកាត់អស់រយៈពេលជាង ៤ ទសវត្សមកហើយ។ សេចក្តីថ្លែងការណ៍បានបញ្ជាក់ពីការលើកទឹកចិត្តសហគមន៍ពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ ដើម្បីកម្ពស់និងពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគអាជីវកម្ម ព្រមទាំងកោតសរសើរ ចំពោះយន្តការនៃការសន្ទនាសិទ្ធមនុស្សដែលមានចរិតលក្ខណៈស្ថាបនារវាងវៀត ណាមនិងន័រវេស។ ភាគីទាំងពីរបានគាំទ្រការខិតខំប្រឹងប្រែង ដើម្បីជំរុញសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងមិត្តភាពនៅតំបន់អាស៊ីអាគ្នេយ៍ រួមទាំងបញ្ជក់ពីសារៈសំខាន់ នៃការធានាសេរីភាព និងកាតព្វកិច្ចដែលកំណត់ដោយអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២ (UNCLOS 1982) ដែលជាក្របខ័ណ្ឌច្បាប់មួយ ដែលកំណត់សកម្មភាពទាំងអស់ លើសមុទ្រនិងមហាសមុទ្រផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ