នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ស្នើឲ្យធានាដំណើរការសាងសង់ផ្លូវហាយវេ Trung Luong – My Thuan
(VOVWORLD) - គម្រោងផ្លូវហាយវេ Trung Luong – My Thuan គឺជាផ្លូវដ៏មានសារៈសំខាន់ចំពោះប្រជាជននៅតំបន់ដីសណ្តទន្លេ Cuu Long ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងតំបន់ផងដែរ។
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phucបានអញ្ជើញចុះពិនិត្យដំណើរការសាងសង់គម្រោងផ្លូវហាយវេ Trung Luong – My Thuan (រូបថត៖ TTXVN) |
នារសៀលថ្ងៃទី ៣១ ខែកក្កដា នៅ ចំណុចប្រសព្វ Than Cuu Nghia ស្ថិតនៅឃុំ Tam Hiep ស្រុក Chau Thanh ខេត្ត Tien Giang នោះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចុះពិនិត្យដំណើរការសាងសង់គម្រោងផ្លូវហាយវេ Trung Luong – My Thuan ដើម្បីដោះស្រាយការលំបាក សំដៅធានាថា គម្រោងនេះនឹងត្រូវបានសម្រេចជាស្ថាពរនាចុងឆ្នាំ ២០២០។អញ្ជើញថ្លែងនៅទីនេះ លោក Nguyen Xuan Phuc បានវាយតម្លៃថា៖
“នេះគឺជាផ្លូវដ៏មានសារៈសំខាន់ចំពោះប្រជាជននៅតំបន់ដីសណ្តទន្លេ Cuu Long ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងតំបន់ផងដែរ។ ខ្ញុំស្នើឲ្យក្រសួងគមនាគមន៍ និងដឹកជញ្ជូនត្រូវអនុវត្តន៍សំណង់ស្ពាន My Thuan ឲ្យឆាប់រហ័ស។ ទន្ទឹមនឹងនេះ ក្រសួងគមនាគមន៍ និងដឹកជញ្ជូនត្រូវអនុវត្តន៍គម្រោងនេះ ពី My Thuan ដល់ Can Tho។ លើសពីនេះទៅទៀត សិក្សាស្រាវជ្រាវខ្សែផ្លូវ Can Tho – Ca Mau សំដៅដាក់បញ្ជូលទៅក្នុងផែនការ ២០២១-២០២៥ ក៏ដូចជាសម្រេចរួចរាល់ផ្លូវដែលមានប្រវែង ៣៦៥ គីឡូម៉ែត្រពីទីក្រុងហូជីមិញទៅ Trung Luong - My Thuan - Can Tho - Ca Mau “៕