នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc - សមាគមសាសនាកាតូលិកវៀតណាមចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុកសាងនិងការពារមាតុភូមិ

(VOVWORLD) - នាថ្ងៃទី ១៨ ខែវិច្ឆិកា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយគណៈប្រតិភូក្រុមប្រឹក្សាប៊ីស្សពវៀតណាមដឹកនាំដោយប្រធានក្រុមប្រឹក្សាប៊ីស្សព លោក Nguyen Chi Linh ។
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc - សមាគមសាសនាកាតូលិកវៀតណាមចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុកសាងនិងការពារមាតុភូមិ - ảnh 1 ទិដ្ឋភាពនៃជំនួប (រូបថត៖ TTXVN)

នៅក្នុងជំនួបនេះ លោក Nguyen Xuan Phuc បានជឿជាក់ថាលោក  Nguyen Chi Linh ប្រធានក្រុមប្រឹក្សាប៊ីស្សពវៀតណាម និងគណៈកម្មាធិការអចិន្ត្រៃយ៍ក្នុងអាណត្តិថ្មីនឹងបន្តអនុវត្តយ៉ាងល្អប្រសើរនូវច្បាប់របស់រដ្ឋ ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងការកសាងនិងការពារមាតុភូមិវៀតណាម។ ក្នុងឱកាសនេះ លោក Nguyen Xuan Phuc ក៏បានជូនដំណឹងអំពីលទ្ធផលដ៏លេចធ្លោជាច្រើនដែលសម្រេចបាននៅក្នុងការកសាងនិងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ប្រទេសនាឆ្នាំ ២០១៩ និងលើសគោលដៅចំនួន ១២ ដែលរដ្ឋសភាបានប្រគល់ជូនផងដែរ។ ម្យ៉ាងវិញទៀត នាឆ្នាំ ២០១៨ ទំនាក់ទំនងរបស់វៀតណាមជាមួយបណ្តាប្រទេសផ្សេងៗត្រូវបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរ ដែលក្នុងនោះមានទំនាក់ទំនងជាមួយវ៉ាទីកង់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ