នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញ ធ្វើការនៅវិជ្ជាស្ថានការពារជាតិ
(VOVWORLD) - នាព្រឹកថ្ងៃទី២៦ វិច្ឆិកា នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅសាកសួរសុខទុក្ខ ហើយជួបសំណេះ សំណាលជា មួយកម្មាភិបាលនិងគ្រូបង្រៀននៃវិជ្ជាស្ថានការពារជាតិ វៀតណាម។
នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ថ្លែងនៅជំនួបធ្វើការជាមួយវិជ្ជាស្ថានការពារជាតិ។ (រូបថត៖ TTXVN) |
ថ្លែងនៅទីនេះ លោកនាយករដ្ឋមន្រ្តីបានកោតសរសើរវិជ្ជាស្ថានដោយ បានសម្រេចយ៉ាងល្អប្រសើរនូវភារកិច្ចដែលត្រូវបានគណៈកម្មាធិការ យោធាមជ្ឈឹមនិងក្រសួងការពារជាតិប្រគល់ជូន។ ដោយឈរលើស្មារតីនោះ លោកនាយករដ្ឋមន្រ្តីបានស្នើឲ្យវិជ្ជាស្ថានបន្តតស៊ូការពារសតិអារម្មណ៍ជា មូលដ្ឋានគ្រឹះរបស់បក្ស និងខ្លឹមសារសំខាន់ៗដែលបក្សកុម្មុយនិស្តវៀត ណាមបានដាក់ចេញ។ ទន្ទឹមនេះ បន្តចាត់វិធានការតស៊ូប្រឆាំងនឹងល្បិច កលមួលបង្កាច់ ខុសឆ្គង របស់កម្លាំងអមិត្ត ជាពិសេសគឺនៅពេលវេលា ដែលប្រព្រឹត្តទៅព្រឹត្តិការណ៍នយោបាយសំខាន់ៗដូចជាមហាសន្និបាតលើកទី១៣របស់បក្ស និងការបោះឆ្នោតសមាជិកសភានីតិកាលទី១៥។
ក្នុងឱកាសត្រៀមរំលឹកខួបលើកទី៧៦ទិវាបង្កើតកងទ័ពប្រជាជនវៀតណាម និងរំលឹកខួបលើកទី៣១ ទិវាការពារជាតិរបស់ប្រជាជនទាំងមូល លោកនាយករដ្ឋមន្រ្តីបានអះអាងថា បក្ស រដ្ឋ និងកងទ័ព វៀតណាមនឹងបន្ត ផ្លាស់ប្ដូរថ្មីយ៉ាងខ្លាំងក្លា សំដៅបើកដំណើរការ គៀរគរ និងប្រើប្រាស់ឲ្យមាន ប្រសិទ្ធភាពបំផុតនូវគ្រប់ប្រភពកម្លាំងទាំងអស់ បង្កើតកម្លាំងចលករថ្មី សម្រាប់ការអភិវឌ្ឍប្រទេសជាតិយ៉ាងលឿននិងប្រកបដោយចីរភាព៕