នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីបើកមហោស្រពកីឡាទូទាំងប្រទេស
(VOVWORLD) - ពិធីបើកមហោស្រពកីឡាទូទាំងប្រទេសលើកទី ៨ នាឆ្នាំ ២០១៨ បានប្រព្រឹត្តទៅនៅពហុកីឡាដ្ឋានជាតិ My Dinh (នៃទីក្រុងហាណូយ) នាថ្ងៃទី ២៥ខែ វិច្ឆិកា។ អញ្ជើញចូលរួមក្នុងពិធីបើកមានវត្តមាន នាយករដ្ឋមន្ត្រី វៀតណាម លោក Nguyen Xuan Phuc លេខាគណកម្មាធិការបក្សទីក្រុងហាណូយលោក Hoang Trung Hai ឧបនា យករដ្ឋមន្រ្តីលោក Vu Duc Dam និងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធរួមទាំងប្រជាជនហាណូយច្រើនកុះករ។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc នឹងតំណាងចូលរួមក្នុងមហោស្រពកីឡាទូទាំងប្រទេស (រូបថតៈ TTXVN) |
ថ្លែងមតិបើកមហោស្រពនេះ ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam បានលើកតម្កើងចំពោះរាល់ការខិតខំប្រឹងប្រែងរបស់ទីក្រុងហាណូយ ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ រួមទាំងបុគ្គល អង្គការនានា ដែលបានត្រៀមរៀបចំឲ្យមហោស្រពដំណើរការតាមកាលកំណត់។ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានលើកច្បាស់ថា៖ “កាលនៅរស់ លោកប្រធានហូជីមិញតែងតែអំពាវនាវថា កិច្ចការអ្វីៗទាំងអស់ ត្រូវមានសុខភាពទើបទទួលបានជោគជ័យ។ ពោលគឺ ប្រជាជនម្នាក់ខ្សោយ មានន័យថាជ្រុងមួយនៃប្រទេសជាតិក៏អន់ខ្សោយដែរ ហើយប្រជាជមាំមួន នឹងរួមចំណែកធ្វើឲ្យប្រទេសជាតិមាំមួន។ តាមនោះ ហាត់កីឡាបំប៉ន់សុខភាពជាករណីយកិច្ចរបស់ប្រជា ជនស្នេហាជាតិគ្រប់រូប”។
មហោស្រពកីឡាទូទាំងប្រទេសលើកទី៨ឆ្នាំ២០១៨បានប្រារព្ធពីថ្ងៃទី១៥ខែវិច្ឆិកា ដល់ថ្ងៃទី១២ខែធ្នូ នៅទីក្រុងហាណូយ ទីក្រុង Hoa Binh និងទីក្រុង Khanh Hoa។ នេះគឺជាព្រឹត្តិការណ៍កីឡាដ៏ធំបំផុតរបស់ប្រទេសដែលប្រមូលផ្តុំកីឡាករអត្តពលកម្មឆ្នើមមកពីខេត្តក្រុងទាំង៦៣ទូទាំងប្រទេសនិងផ្នែកកងទ័ព នគរបាលទៀតផង៕