នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញចូលរួមវេទិកាធុរកិច្ចវៀតណាម-អូស្ត្រាលី

(VOVWORLD) - នារសៀលថ្ងៃទី១៦ ខែមីនា នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និង គណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញចូលរួមវេទិកាធុរកិច្ច វៀតណាម - អូស្រ្តាលី។
  នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញចូលរួមវេទិកាធុរកិច្ចវៀតណាម-អូស្ត្រាលី - ảnh 1  នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញចូលរួមវេទិកាធុរកិច្ចវៀតណាម-អូស្ត្រាលី 

 ក្នុងវេទិកានេះ លោក Nguyen Xuan Phuc បានបញ្ជាក់ថា ក្នុងរយៈពេល កន្លងមក អូស្រ្តាលី បានធ្វើការវិនិយោគ មកនៅវៀតណាមដោយមានគម្រោងចំនួនជាង ៤០០ ស្មើនឹងទឹកប្រាក់ប្រមាណ ២ ពាន់លានដុលារអាមេរិក ក្នុងវិស័យ ដូចជាកែឆ្នៃ ផលិតរុក្ខាផល ជលផល សុខាភិបាល និងអប់រំ។ លោកក៏សង្កត់ធ្ងន់ ថា  អូស្រ្តាលី ជាប្រទសគួរឲ្យទំនុកទុកចិត្តសំរាប់សហគ្រាសវៀតណាម ដោយគិតដល់បច្ចុប្បន្នមានគម្រោងចំនួន ៤៤ ដែលមាន ទុនវិនិយោគ ប្រមាណជាង ២៣០ លានដុលាអាមេរិក និងទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ៦.៥ ពាន់ លានដុលាអាមេរិក ។ លោក Nguyen Xuan Phuc លើកឡើងច្បាស់ថា៖

“សហគ្រាសនិងពាណិជ្ជករអូស្រ្តាលី ដើរតួនាទីដ៏សំខាន់ក្នុងការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីនេះ ក្រៅពីនេះ នៅតែ មានសហគ្រាសអូស្រ្តាលីជាច្រើនទៀត មិនទាន់ មកវិនិយោគនៅប្រទេសវៀតណាម ដូច្នេះហើយស្ថាប័នដែល ពាក់ពន្ធ ទាំងឡាយគប្បីយកចិត្តទុកដាក់យ៉ាងខ្លាំងដើម្បីជំរុញការវិនិយោគសរុបឲ្យកាន់តែច្រើនថែមទៀត។ ខ្ញុំក៏ សង្ឃឹមថា វិនិយោគិនទាំងឡាយនឹងមកកាន់វៀតណាម យ៉ាងឆាប់ៗ   ”។

ក្នុងវេទិកានេះ លោក Nguyen Xuan Phuc ក៏បានអញ្ជើញជាសក្ខីភាពក្នុងពិធី ប្រគល់អនុស្សារណៈនៃ ការយោគយល់គ្នាចំនួន ១៨ ស្តីពីកចិ្ចសហប្រតិបត្តិការ និង ធ្វើអាជីវកម្មរវាងសហគ្រាសនិងស្ថាប័នក្នុងវិស័យ មួយចំនួន នៃប្រទស ទាំងពីរដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ