នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជួបចរចារជាមួយ សមភាគីហូឡង់ លោក Mark Rutte
(VOVWORLD) -នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc និងលោកជំទាវ រួមទាំងគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលវៀតណាមបានអញ្ជើញទៅបំពេញទស្សន កិច្ចជាផ្លូវការនៅហូឡង់ ចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១១កក្កដាឆ្នាំ២០១៧ តាមសេចក្តី អញ្ជើញរបស់នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រហូឡង់លោក Mark Rutte។
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជួបចរចារជាមួយ សមភាគីហូឡង់ លោក Mark Rutte |
បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចយ៉ាងឱឡារិក នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងសមភាគីហូឡង់ លោក Mark Rutte អញ្ជើញដំណើរការកិច្ចចរចារ។ នៅ ក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីររូបបានជូនដំណឹងស្តីពីស្ថានភាពសេដ្ឋកិច្ចសង្គម និងទំនាក់ទំនងកិច្ចការបរទេសរបស់ប្រទេសនីមួយៗ ជាពិសេស ផ្លាស់ប្តូរនូវមតិស្តី ពីបញ្ហាមួយចំនួនដែលភាគីទាំងពីរកំពុងមានការយកចិត្តទុកដាក់ដូចគ្នា។
លើវិស័យសេដ្ឋកិច្ច នាយករដ្ឋមន្ត្រីទាំងពីររូបបានវាយតម្លៃខ្ពស់ចំពោះការដែល វៀតណាមនិងហូឡង់បានក្លាយទៅជាដៃគូសំខាន់របស់គ្នាទៅវិញទៅមក ខណៈ ដែល ហូឡង់ជាដៃគូពាណិជ្ជកម្មអឺរ៉ុបធំទី២របស់វៀតណាម និងជាវិនិយោគិនអឺរ៉ុប ធំបំផុតនៅវៀតណាមបច្ចុប្បន្ន។ ថ្នាក់ដឹកនាំទាំងពីរបានអះអាងសារជាថ្មី នូវការ ប្តេជ្ញានាំទំនាក់ទំនងទ្វេភាគីឲ្យកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេស បង្កើនការជឿទុកចិត្តនយោបាយ បង្កើនលក្ខណៈងាយស្រួលសម្រាប់ សហគ្រាស នៃប្រទេសទាំងពីរជម្រុញការវិនិយោគ។ នាយករដ្ឋមន្ត្រីទាំងពីររូបបានឯកភាពថា ប្រទេសទាំងពីរនឹងបង្កើនថែមទៀតកិច្ចសហប្រតិបត្តិការនិងគាំទ្រគ្នាទៅវិញទៅមក នៅបណ្តាវេទិកាពហុភាគី រក្សាសន្តិភាពក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ។
ស្តីពីបញ្ហាសមុទ្រខាងកើត នាយករដ្ឋមន្ត្រីទាំងពីររូប បានគូសបញ្ជាក់នូវសារៈ សំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថភាពនាវាចរណ៍និងអាកាសចរ ណ៍នៅសមុទ្រខាងកើតសម្រាប់តំបន់និងអន្តរជាតិផងដែរ៕