នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន SK Group នៃកូរ៉េខាងត្បូង

(VOVWORLD) -  នាថ្ងៃទី៨ខែវិច្ឆិកា នាយករដ្ឋមន្ត្រីវៀត ណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាជាមួយលោក Chey Tae-won ប្រធានសម្ព័ន្ធក្រុមហ៊ុន SK Group កូរ៉េខាងត្បូង ក្នុងឱកាសនៃដំណើរទស្សនកិច្ចនៅ វៀតណាម។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន SK Group នៃកូរ៉េខាងត្បូង - ảnh 1 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន SK Group នៃកូរ៉េខាងត្បូង លោក Chey Tae-won

ដោយវាយតម្លៃខ្ពស់ចំពោះប្រៀបខ្លាំងរបស់ SK ដែលជាសម្ព័ន្ធក្រុមហ៊ុនពហុជំនាញដូចជា ថាមពល ទូរគមនាគមន៍និងបច្ចេកវិទ្យាព័ត៌មាន នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានស្នើឱ្យ SK បន្តគាំទ្រនូវទិសដៅរបស់រដ្ឋាភិបាលវៀត ណាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ព្រមទាំងជួយក្រសួងផែនការនិងវិនិយោគវៀតណាមស្រាវជ្រាវយុទ្ធសាស្ត្រជាតិនៅក្នុងបរិបទនៃបដិវត្តឧស្សាហកម្ម ៤.០ ក៏ដូចជាគាំទ្រការកសាងមជ្ឈមណ្ឌលច្នៃប្រឌិតជាតិ។

នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលវៀតណាមកំពុងកែលម្អបរិយាកាសវិនិ យោគធ្វើអាជីវកម្មនិងសម្រេចបាននូវលទ្ធផលគួរឱ្យកត់សម្គាល់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដែលបង្កលក្ខណៈងាយស្រួល សម្រាប់វិនិយោគិន ក្នុងនោះមានទាំងវិនិយោគិនកូរ៉េខាងត្បូងផងដែរ។ លោកនាយករដ្ឋមន្ត្រីក៏បានវាយតម្លៃខ្ពស់ចំពោះការដែល នាប៉ុន្មានឆ្នាំកន្លងទៅ វិនិយោគិនកូរ៉េខាងត្បូងបានរក្សាជំហររបស់ខ្លួនជាវិនិយោគិនបរទេសដ៏ធំបំផុតនៅវៀតណាម ព្រមទាំងមានបំណងចង់ឲ្យវិនិយោគិនកូរ៉េខាងត្បូងនិងសម្ព័ន្ធក្រុមហ៊ុន SK បន្តបើកទូលាយសកម្មភាពវិនិយោគធ្វើអាជីវកម្មនៅវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ