នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយអគ្គលេខា ប្រធានរដ្ឋចិន លោក Xi Jinping

(VOVWORLD) -  ក្នុងឱកាសនៃការចូលរួមពិព័រណ៍នាំចូលអន្តរជាតិចិនលើកទី១ នាថ្ងៃទី៤ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីក្រុងសៀងហៃនៃប្រទេសចិន នាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយអគ្គលេខា ប្រ ធានរដ្ឋចិន លោក Xi Jinping។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយអគ្គលេខា ប្រធានរដ្ឋចិន លោក Xi Jinping - ảnh 1 នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបសម្តែងការគួរសមជាមួយប្រធានរដ្ឋចិន លោក Xi Jinping (រូបថតៈ Chinhphu.vn)

នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍន៍ទំនាក់ទំនងមិត្ត  ភាព ស្ថិរភាព សុខដុមរមនានិងស្ថិរភាពជាមួយចិននិងចាត់ទុក នេះជាអាទិភាពចម្បងមួយក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម។ នាយករដ្ឋមន្ត្រី វៀតណាមលោក Nguyen Xuan Phuc បានស្នើឲ្យភាគីទាំងពីររក្សានូវដំណើរទស្សនកិច្ចជាន់ខ្ពស់និងបង្កើនជំនឿទុកចិត្តនយោបាយគ្នាទៅវិញទៅមក។ ទន្ទឹមជាមួយគ្នានោះ  ជម្រុញយន្តការសហប្រតិបត្តិការដ៏សំខាន់រវាងភាគីទាំងពីរនិងប្រទេសទាំងពីរ ព្រមទាំងសម្តែងការជឿជាក់ថា ពិព័រណ៍នាំចូលអន្ដរជាតិចិននឹងបើកទូលាយលើរាល់កាណាល់សហប្រតិបត្តិការនិងការចែកចាយថ្មីៗដោយងាយស្រួល ជាពិសេសជម្រុញការកសាងពាណិជ្ជសញ្ញា ដើម្បីមានផលិតផលនិងទំនិញរបស់វៀតណាមកាន់ តែច្រើនត្រូវបានប្រើប្រាស់នៅក្នុងទីផ្សារប្រទេសចិន។

ស្តីពីបញ្ហានៅលើសមុទ្រ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្វាគមន៍ចំពោះរាល់លទ្ធផលវិជ្ជមានទទួលបានពីយន្តការសហប្រតិបត្តិការលើ សមុទ្ររវាងប្រទេសទាំងពីរ ក៏ដូចជា វឌ្ឍនភាពដំបូងក្នុងកិច្ចចរចាពេញលេញនូវក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងចិននាពេលកន្លងទៅ ព្រមទាំងស្នើឲ្យភាគីទាំងពីរគោរពផលប្រយោជន៍ស្របច្បាប់របស់គ្នាទៅវិញទៅមក ដោះស្រាយជម្លោះដោយសន្តិវិធី សមស្របជាមួយច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ ផងដែរ។

ចំណែកឯអគ្គលេខា ប្រធានរដ្ឋចិន លោក Xi Jinping បានសង្កត់ធ្ងន់ថា បក្សនិងរដ្ឋចិនតែងតែយកចិត្តទុកដាក់ដល់ទំនាក់ទំនងជាមួយវៀតណាម ដោយព្រមព្រៀងជាមួយវៀតណាម រក្សាការជួបប្រាស្រ័យជាន់ខ្ពស់ បង្កើនជំនឿទុកចិត្តនយោបាយ ជម្រុញរាល់កិច្ចសហប្រតិបត្តិការជាក់ស្តែង បើកទូលាយការជួបប្រាស្រ័យទាក់ទងរវាងប្រជាជន ពង្រឹងមិត្តភាពជាប្រពៃណីនិងរួមគ្នារក្សាសន្តិភាពនិងស្ថិរភាពនៅសមុទ្រ។

ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម អគ្គលេខា ប្រធានរដ្ឋ ចិនលោក Xi Jinping បានសង្កត់ធ្ងន់ថា ប្រទេសចិននឹងបង្កើនការនាំចូលទំនិញ ពីវៀតណាមដើម្បីជម្រុញវិស័យពាណិជ្ជកម្មនៃប្រទេសទាំងពីរឲ្យមានការអភិវឌ្ឍ ប្រ កបដោយតុល្យភាពនិងមាននិរន្តរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ