នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបទ្វេភាគីនៅខាងក្រៅកិច្ចប្រជុំ WEF Davos 2019

(VOVWORLD) - នៅខាងក្រៅសន្និសីទ WEF Davos  2019 ដែលកំពុងបានប្រារព្ធធ្វើឡើងនៅប្រទេសស្វ៊ីស នាថ្ងៃទី ២៤ ខែមករា តាមម៉ោងតំបន់ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនា ជួបពិភាក្សានិងចូលរួមជំនួបសន្ទនារ វាងថ្នាក់ដឹកនាំជាន់ខ្ពស់ (IGWEL) ក្រោមប្រធានបទ “ពិភពលោកក្នុងយុគសម័យ សកលភាវូបនីយកម្ម ៤.០”។ 
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបទ្វេភាគីនៅខាងក្រៅកិច្ចប្រជុំ WEF Davos 2019 - ảnh 1

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានជួបសន្ទនាជាមួយនាយប្រតិបត្តិនិងជាស្ថាបនិក  WEF លោក Klaus Schwab  និងអញ្ជើញជាសាក្សីពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការស្តីពីការសាងសង់គម្រោងផ្តួចផ្តើមកាកសំណល់ប្លាស្ទិក( រូបថត: TTXVN)

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបសន្ទនាជាមួយប្រធានប្រតិបត្តិនិងស្ថាបនិក WEF លោកសាស្ត្រាចារ្យ Klaus Schwab និងបានអញ្ជើញជាសាក្សីពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការស្តីពីការ សាងសង់មជ្ឈមណ្ឌលបដិវត្តន៍បច្ចេកវិទ្យា ៤.០ និងលិខិតស្នើអំពីការបង្កើតគំនិតផ្តួចផ្តើមកាកសំណល់ប្លាស្ទិច។

ក្នុងជំនួបជាមួយព្រះមហាត្សត្រិយានីហូឡង់  Maxima បេសកជនពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកហិរញ្ញវត្ថុគ្រប់ជ្រុងជ្រោយសម្រាប់ការអភិវឌ្ឍនិងជាជំនាញការមានកិត្យានុភាពរបស់អង្គការសហប្រជាជាតិលើវិស័យមីក្រូ ហិរញ្ញវត្ថុ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអះអាងថា វៀត ណាមកំពុងផ្តោតការយកចិត្តទុកដាក់លើការកសាងយុទ្ធសាស្ត្រជាតិអំពីហិរញ្ញវត្ថុគ្រប់ជ្រុងជ្រោយ។ នេះជាគ្រឹះស្ថានដ៏សំខាន់មួយសម្រាប់វៀតណាមក្នុងការសម្រេចបាននូវគោលដៅអំពីហិរញ្ញវត្ថុគ្រប់ជ្រុងគ្រោយនិយាយដោយឡែកនិងគោលដៅរួមនៃការអភិ វឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់អង្គការសហប្រជាជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនិងការអភិវឌ្ឍប្រកបដោយចីរភាព។

ក្នុងជំនួបទទួលជួបជាមួយ ប្រធាននៃតំបន់រដ្ឋបាលពិសេសហុងកុងលោកស្រី Carrie Lam លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសខ្នាតធំរបស់ហុងកុង (ចិន)ដើម្បីបើកទូលាយការវិនិយោគទុនចូលមកវៀតណាម ជាពិសេសនៅក្នុងវិស័យដឹកជញ្ចូន កសាងមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធ សំណង់ គ្រឿងបន្លាស់អេឡិចត្រូនិច ឧស្សាហកម្មឧបត្ថម្ភជាដើម។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបទ្វេភាគីនៅខាងក្រៅកិច្ចប្រជុំ WEF Davos 2019 - ảnh 2 នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយ អគ្គលេខាធិការនៃអង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) លោក Angel Gurria (រូបថតៈ TTXVN)

រីឯក្នុងជំនួបជាមួយអនុប្រធានគណៈកម្មាធិការអឺរ៉ុប លោក Jyrki Katainen នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា បច្ចុប្បន្ននេះ EU គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតទីបួនរបស់វៀតណាម ជាទីផ្សារនាំចេញធំបំផុតទី២ និងជាវិនិយោគិនដ៏សំខាន់របស់វៀតណាម។ នាយករដ្ឋមន្ត្រីវៀតណាមស្នើរ ឲ្យជំរុញ ដើម្បី EVFTA នឹងបានចុះហត្ថលេខានិងផ្តល់សច្ចាប័នក្នុងត្រីមាសទី ១ នៃឆ្នាំ ២០១៩ ដើម្បីបំពេញនូវផលប្រយោជន៍របស់ភាគីទាំងពីរ បង្កើតឱ្យមានកម្លាំងចលករថ្មី សម្រាប់ទំនាក់ទំនងវៀតណាម - EU ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច។

ក្នុងជំនួបជាមួយឧបនាយករដ្ឋមន្ត្រីរ៉ូម៉ានី លោកស្រី Ana Birchall នាយករដ្ឋមន្ត្រី វៀតណាមលោក Nguyen Xuan Phuc បានស្នើឲ្យរ៉ូម៉ានីជំរុញឱ្យ EU ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - EU (EVFTA) យ៉ាងឆាប់ៗ។

ក្នុងជំនួបជាមួយអគ្គលេខាធិការនៃអង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) លោក Angel Gurria នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានស្វាគមន៍ OECD ក្នុងការរួមសហការកសាងរបាយការណ៍ត្រួតពិនិត្យជាតិពហុភាគីសំរាប់វៀតណាមដោយស្នើឲ្យបញ្ចប់របាយការណ៍នេះក្នុងឆ្នាំ ២០១៩ ដើម្បីបម្រើការវាយតម្លៃគ្រប់ជ្រុងជ្រោយ នៃការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ដំណាក់កាល ២០១១-២០២០ និងកសាងយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់វៀតណាម ដំណាក់កាល ២០២១-២០៣០។

នាឱកាសនេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ក៏បានអញ្ជើញ ជួបសន្ទនាជាមួយសម្ព័ន្ធក្រុមហ៊ុនធំៗមួយចំនួនលើពិភភពលោក ដូចជា Siemens, Qualcomn, Google, Total, Allianz, JBIC, GE និង Prudential ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ