នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទៅពិនិត្យរបបសហជីព និងកិច្ចសន្ទនាពលករនៅ Dong Nai
(VOVWORLD) -នាល្ងាចថ្ងៃទី ២៨ តុលា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc រួមទាំងថ្នាក់ដឹកនាំក្រសួង ស្ថាប័នមួយចំនួននៃអគ្គសហព័ន្ធពលកម្មវៀតណាម និងខេត្ត Dong Nai បានអញ្ជើញទៅពិនិត្យ ការអនុវត្តគោលនយោបាយ ច្បាប់ចំពោះកម្មករ ពលករ និងការអនុវត្តរបបសហជីពនៅខេត្ត Dong Nai ។
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc
អញ្ជើញទៅពិនិត្យរបបសហជីព និងកិច្ចសន្ទនាពលករនៅ Dong Nai |
នាល្ងាចថ្ងៃទី ២៨ តុលា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc រួមទាំងថ្នាក់ដឹកនាំក្រសួង ស្ថាប័នមួយចំនួននៃអគ្គសហព័ន្ធពលកម្មវៀតណាម និងខេត្ត Dong Nai បានអញ្ជើញទៅពិនិត្យ ការអនុវត្តគោលនយោបាយ ច្បាប់ចំពោះកម្មករ ពលករ និងការអនុវត្តរបបសហជីពនៅខេត្ត Dong Nai ។ ទីមកដល់ដំបូងរបស់លោក Nguyen Xuan Phuc គឺ នៅសាលាមត្តេយ្យ Thai Quang ដែលមានកុមារចំនួន ៨០០ - ១០០០ របស់ក្រុមហ៊ុន TaeKwang Vina - សហគ្រាសកូរ៉េខាងត្បូង ក្នុងនោះមានក្មួយជាង ៣០០ នាក់ជាកូនរបស់ពលករនៃក្រុមហ៊ុននេះ។ នៅទីនេះ លោកបានជូនទូសៀភៅមួយសម្រាប់ សាលាមត្តេយ្យ។
បន្ទាប់ពីបានត្រួតពិនិត្យរាល់បទបញ្ញត្តិសហជីព នៅមណ្ឌល ឧស្សាហកម្ម Bien Hoa ២ ខេត្ត Dong Nai នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានលៃទុកពេលវេលាជាង ២ ម៉ោងសម្រាប់សន្ទនាជាមួយ កម្មករចំនួន ៣០០ នាក់។
“ខ្ញុំចង់លើកឡើងអំពីប្រការមួយ ដែលយើងគប្បីយកចិត្តទុកដាក់ ហើយនេះក៏ជាតម្រូវការនៃបដិវត្តដែលកំពុងប្រព្រឹត្តទៅនៅវៀតណាម ជាពិសេស គឺបដិវត្ត ៤.០។ នេះគឺជាបញ្ហាលើកកំពស់សមត្ថភាពសម្រាប់កម្មករ បង្កលក្ខណៈងាយស្រួលសម្រាប់កម្មករសិក្សាឲ្យបានល្អថែមទៀត ដើម្បីទទួលយកនូវវិទ្យាសាស្ត្រ បច្ចេកវិទ្យាថ្មី និងលើកកំពស់សមត្ថភាពការងារ៕