នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញធ្វើអធិបតីក្នុងកិច្ចប្រជុំបង្ការនិងទប់ស្កាត់ការរីករាលដាលវីរុសកូរ៉ូណា

(VOVWORLD) - នារសៀលថ្ងៃទី ៣០ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតីក្នុងស័យប្រជុំនៃអចិន្ត្រៃយ៍រដ្ឋាភិបាល ដោយវាយតម្លៃចំពោះកិច្ច ការរៀបចំបុណ្យតេតប្រពៃណីវៀតណាមសម្រាប់ប្រជាជន ហើយខ្លឹមសារដ៏សំខាន់គឺពិភាក្សាគ្នាអំពីការវាត់វិធានការយ៉ាងខ្លាំងខ្លាក្នុងកិច្ចការបង្ការនិងទប់ស្កាត់ការឆ្លងរាលដាលជំងឺរលាកផ្លូវដង្ហើមដោយវីរុសកូរ៉ូណាបង្កឡើង។
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញធ្វើអធិបតីក្នុងកិច្ចប្រជុំបង្ការនិងទប់ស្កាត់ការរីករាលដាលវីរុសកូរ៉ូណា - ảnh 1 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញធ្វើអធិបតីក្នុងកិច្ចប្រជុំបង្ការនិងទប់ស្កាត់ការរីករាលដាលវីរុសកូរ៉ូណា (រូបថត៖ VGP)

អញ្ជើញថ្លែងមតិក្នុងសម័យប្រជុំនេះ លោក Nguyen Xuan Phuc បានឲ្យដឹងថា រដ្ឋាភិបាលវៀតណាម កំពុងធ្វើបច្ចុបន្នភាពព័ត៌មានជារឿយៗអំពីស្ថានភាពនិង រៀបចំកិច្ចប្រជុំជាប្រចាំព្រមទាំងដាក់ចេញការបញ្ជាណែនាំរបស់រដ្ឋភិបាល ហើយលោក Nguyen Xuan Phuc បានស្នើឲ្យគ្រប់ស្ថាប័ន មន្ទីរនិងមូលដ្ឋានអង្គការ បុគ្គលពាក់ព័ន្ធនានា ត្រូវបង្ការនិងទប់ស្កាត់ជំងឺនេះជាមួយនឹងវិធានការយ់ាងខ្លាំងក្លាផងដែរ។ លោកបានមានប្រសាសន៍ថា៖

« រដ្ឋាភិបាលបានបញ្ជាណែនាំយ៉ាងប្តូរផ្តាច់ ហើយជំហានដំបូងបានគ្រប់គ្រងល្អនូវស្ថានភាពជំងឺ ក៏ដូចជាបន្តកៀងគរយ៉ាងព្រមៗនូវកម្លាំងនានាដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺប្រកបដោយប្រសិទ្ធភាពផងដែរ។ យើងកំពុងគ្រប់គ្របស្ថានភាព និងដាក់ជូនគោលការណ៍យ៉ាងលឿនបំផុត ប៉ុន្តែហានិភ័យនៅតែធំណាស់ ខណៈដែលប្រទេសយើងមានខ្សែព្រំដែនជាប់នឹងប្រទេសចិន និងមានសកម្មភាព ធ្វើពាណិជ្ជកម្ម ទេសចរណ៍ជាមួយចិនផងដែរ។ បើសិនជាយើងគ្មានឆន្ទៈ ការប្តេជ្ញាចិត្តនិងការទទួលខុសត្រូវខ្ពស់បំផុតនោះ ប្រជាជនប្រទេសយើងនឹងឆ្លងនឹងជំងឺនេះតែម្តង»៕

ប្រតិកម្មទៅវិញ

ផ្សេងៗ