នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញបំពេញការងារនៅខេត្ត Thai Binh

(VOVWORLD) - លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់គម្រោងវិនិយោគសំណង់ហេដ្ឋារចនាសម្ព័ន្ធនៃមណ្ឌលឧស្សាហកម្ម Lien Thai Ha (Green iP - ១) ដែលមានផ្ទៃដី ៥៨៨,៨៤ ហិកតា។
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញបំពេញការងារនៅខេត្ត Thai Binh - ảnh 1លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បើកការដ្ឋានសាងសង់គម្រោងវិនិយោគសំណង់ហេដ្ឋារចនាសម្ព័ន្ធនៃមណ្ឌលឧស្សាហកម្ម Lien Thai Ha (Green iP - ១) ដែលមានផ្ទៃដី ៥៨៨,៨៤ ហិកតា (រូបថត៖ VGP)

នាព្រឹកថ្ងៃទី ១៣ ធ្នូនៅទីរួមស្រុក Diem Dien ស្រុក Thai Thuy (ខេត្ត Thai Binh) លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់គម្រោង វិនិយោគសំណង់ហេដ្ឋារចនាសម្ព័ន្ធនៃមណ្ឌលឧស្សាហកម្ម Lien Thai Ha (Green iP - ១) ដែលមានផ្ទៃដី ៥៨៨,៨៤ ហិកតា។ គម្រោងនេះមានទុនវិនិយោគសរុបចំនួន ៣,៨៨៥ ពាន់ លានដុង និងមានទីតាំងស្ថិតនៅឃុំ Thuy Lien ទីរួមស្រុក Diem Dien ហើយគម្រោងនេះនឹងដំណើរការអនុវត្តន៍ក្នុងរយៈពេល ៥០ ឆ្នាំ។ នៅពេលដាក់ឱ្យដំណើរការ គម្រោងនឹងជះឥទ្ធិពលយ៉ាងខ្លាំងក្លាដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ខេត្ត Thai Binh និងរីកសាយភាយដល់ខេត្តនានានៃតំបន់ដីសណ្ដទន្លេក្រហមភាគខាងជើងនៃប្រទេសវៀតណាម។

មុននេះ នាយប់ថ្ងៃទី ១២ ខែ ១២ នៅទីលាន Thai Binh នៃក្រុង Thai Binh ខេត្ត Thai Binh លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអញ្ជើញចូលរួមនិងថ្លែងមតិក្នុងពិធីបើក សម្ពោធវិមានលោកអ៊ុំហូជាមួយកសិករវៀតណាម។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញបំពេញការងារនៅខេត្ត Thai Binh - ảnh 2 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ថ្លែងក្នុងពិធីបើកសម្ពោធវិមានលោកអ៊ុំហូជាមួយកសិករវៀតណាម (រូបថត៖ VGP)

ក្នុងពិធីនេះ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ឈ្មោះនិងអាជីពរបស់លោកប្រធានហូ ជីមិញគឺនៅជាប់ជានិច្ចជាមួយប្រទេសជាតិនិងរស់នៅជារៀងរហូតក្នុងដួងចិត្ត របស់ប្រជា ជនវៀតណាមគ្រប់រូប។ ពេលនៅរស់ លោកប្រធានបានអញ្ជើញមកទស្សនកិច្ចនៅខេត្ត Thai Binh ចំនួន ៥ លើក។ លោកនាយករដ្ឋមន្រ្តីបានស្នើឲ្យបក្សភាគ អាជ្ញាធរតំបន់ កងទ័ពនិងប្រជាជនខេត្ត Thai Binh បំពេញល្អការងារគ្រប់គ្រង ថែរក្សានិងពង្រីកតម្លៃនៃគម្រោងវិមានលោកអ៊ុំហូ ជាមួយកសិករវៀតណាមប្រកបដោយប្រសិទ្ធភាពនិងជាក់ស្តែង ដែលបានរួមចំណែកអប់រំប្រពៃណីបដិវត្តរបស់បក្សនិងប្រទេសជាតិ អំពីគំរូរបស់លោកប្រធានហូជីមិញដ៏ឧត្តុង្គឧត្តមដល់មនុស្សជំនាន់ក្រោយ តាមនោះជម្រុញទឹកចិត្តស្នេហាជាតិ លើកកម្ពស់វប្បធម៌ប្រពៃណី នៃស្រុកកំណើតវីរៈភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ