នាយករដ្ឋមន្ត្រីវៀតណាម​ លោក Pham Minh Chinh៖ ការដាក់​ឱ្យដំណើរការ​ផ្លូវ​ល្បឿន​លឿន Cao Bo - Mai Son នឹងជួយសម្រួល​ដល់ការតភ្ចាប់​បណ្ដា​មជ្ឈមណ្ឌល​សេដ្ឋកិច្ចភាពខាងជើង

(VOVWORLD) - លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងពីការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋចំពោះការវិនិយោគសាងសង់ខ្សែផ្លូវល្បៀនលឿនខាងជើង-ខាងត្បូង ក្នុងនោះផ្ដោតសំខាន់លើកំណាត់ផ្លូវអាទិភាពមួយចំនួន ក្នុងនោះមានកំណាត់ផ្លូវ Cao Bo - Mai Son ដែលមានប្រវែង ១៥,២ គីឡូម៉ែត្រ។
នាយករដ្ឋមន្ត្រីវៀតណាម​ លោក Pham Minh Chinh៖ ការដាក់​ឱ្យដំណើរការ​ផ្លូវ​ល្បឿន​លឿន Cao Bo - Mai Son នឹងជួយសម្រួល​ដល់ការតភ្ចាប់​បណ្ដា​មជ្ឈមណ្ឌល​សេដ្ឋកិច្ចភាពខាងជើង - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញចូលរួមពិធីសម្ពោធគម្រោងវិនិយោគសាងសង់កំណាត់ផ្លូវCao Bo - Mai Son

នាព្រឹកថ្ងៃទី៤ កុម្ភៈ នៅខេត្ត Ninh Binh នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញចូលរួមពិធីសម្ពោធគម្រោងវិនិយោគសាងសង់កំណាត់ផ្លូវCao Bo - Mai Son ចំណុះគម្រោងវិនិយោគសាងសង់ខ្សែផ្លូវល្បឿនលឿនមួយចំនួននៃខ្សែផ្លូវ ខាងជើង - ខាងត្បូងភាគខាងកើតដំណាក់កាល ២០១៧-២០២០។

អញ្ជើញថ្លែងនៅក្នុងពីធីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងពីការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋចំពោះការវិនិយោគសាងសង់ខ្សែផ្លូវល្បៀនលឿនខាងជើង-ខាងត្បូង ក្នុងនោះផ្ដោតសំខាន់លើកំណាត់ផ្លូវអាទិភាពមួយចំនួន ក្នុងនោះមានកំណាត់ផ្លូវ Cao Bo - Mai Son ដែលមានប្រវែង ១៥,២ គីឡូម៉ែត្រ។ ការដាក់ឲ្យដំណើរការគម្រោងផ្លូវល្បឿនលឿន Cao Bo – Mai Sonនឹងជួយសម្រួលដល់ការតភ្ជាប់ជាមួយមជ្ឈមណ្ឌលសេដ្ឋកិច្ចភាគខាងជើង បណ្ដាតំបន់សេដ្ឋកិច្ចពិសេសនៅភូមិភាគកណ្ដាល តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចអាកាសចរណ៍ កំពង់ផែ ជាពិសេសគឺកាត់បន្ថយចម្ងាយផ្លូវពី ខេត្ត Ninh Binh ទៅ ខេត្តThanh Hoa ។
នាយករដ្ឋមន្ត្រីវៀតណាម​ លោក Pham Minh Chinh៖ ការដាក់​ឱ្យដំណើរការ​ផ្លូវ​ល្បឿន​លឿន Cao Bo - Mai Son នឹងជួយសម្រួល​ដល់ការតភ្ចាប់​បណ្ដា​មជ្ឈមណ្ឌល​សេដ្ឋកិច្ចភាពខាងជើង - ảnh 2នាយករដ្ឋមន្ត្រី Pham Minh Chinh ជូនអំណោយដល់វិស្វករ និងកម្មករដែលកំពុងបំពេញភារកិច្ចនៅការដ្ឋានសាងសង់
ដោយដើរតួនាទីដូច្នេះ ខ្សែផ្លូវល្បឿនលឿន Cao Bo - Mai Son នឹងជាកម្លាំងចលករសម្រាប់ខេត្ត Ninh Binh និង ខេត្ត Nam Dinh អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ទាក់ទាញការវិនិយោគ និងរួមចំណែកទាញយកសក្តានុពល និងគុណសម្បត្តិរបស់មូលដ្ឋានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ