នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ទទួលជួបលេខាគណៈកម្មាធិការបក្សខេត្តហៃណាន (ចិន) លោក Shen Xiaoming

(VOVWORLD) -  លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យខេត្ត ហៃណាន បង្កើនការផ្លាស់ប្តូរ កិច្ចសហប្រតិបត្តិការជាមួយក្រសួង ស្ថាប័ននិងមូលដ្ឋានរបស់វៀតណាម ក្នុងនោះមានទីក្រុងហូជីមិញ និងខេត្ត Quang Ninh។
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ទទួលជួបលេខាគណៈកម្មាធិការបក្សខេត្តហៃណាន (ចិន) លោក Shen Xiaoming - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបជាមួយ លោក Shen Xiaoming លេខាគណៈកម្មាធិការបក្សខេត្ត និងជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនខេត្តហៃណាន។ (រូបថត៖ VGP)

កាលពីថ្ងៃទី ២២ ខែកុម្ភៈ នៅទីស្នាក់ការរដ្ឋាភិបាល ថ្លែងក្នុងជំនួបជាមួយ លោក Shen Xiaoming លេខាគណៈកម្មាធិការបក្សខេត្ត និងជាប្រធានគណៈកម្មាធិការ អចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនខេត្តហៃណាន ប្រទេសចិន ដែលកំពុងបំពេញ ទស្សនកិច្ចនៅវៀតណាម លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងនូវ សារៈសំខាន់នៃទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាង វៀតណាមនិងចិន។ លោកនាយករដ្ឋមន្ត្រីបានមានបំណងថា ភាគីទាំងពីរនឹងបង្កើន ការជួបប្រាស្រ័យជាន់ខ្ពស់និងគ្រប់ជាន់ថ្នាក់ ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសអភិវឌ្ឍន៍ពាណិជ្ជកម្មតាមទិសដៅតុល្យភាព ពង្រីកកិច្ចសហប្រតិបត្តិការ វិនិយោគ; បង្កើនការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន ហើយស្តារកិច្ចសហ ប្រតិបត្តិការទេសចរណ៍ឡើងវិញ។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យចិនឆាប់ដាក់ បញ្ចូលវៀតណាមទៅក្នុងបញ្ជីប្រទេសសាកល្បងការធ្វើដំណើរទេសចរណ៍ តាមក្រុម; រួមគ្នារក្សាសន្តិភាព ស្ថិរភាពនៅសមុទ្រខាងកើត ស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។

អំពីកិច្ចសហប្រតិបត្តិការថ្នាក់មូលដ្ឋាន លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យខេត្ត ហៃណាន បង្កើនការផ្លាស់ប្តូរ កិច្ចសហប្រតិបត្តិការជាមួយក្រសួង ស្ថាប័ននិងមូលដ្ឋានរបស់វៀត ណាម ក្នុងនោះមានទីក្រុងហូជីមិញ និងខេត្ត Quang Ninh; ជំរុញកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍ទៅវិញទៅមកក្នុងវិស័យ ទេសចរណ៍ ការតភ្ជាប់ផ្នែកគមនាគមន៍ ការអប់រំ ការថែទាំសុខភាព និងការជួប ប្រាស្រ័យវប្បធម៌; សហប្រតិបត្តិការគ្នាក្នុងការឆ្លើយតបទៅនឹងបម្រែបម្រួលអាកាស ធាតុ ការស្វែងរកនិងជួយសង្គ្រោះនៅសមុទ្រ ការប្រព្រឹត្តដោយមនុស្សធម៌ចំពោះ អ្នកនេសាទ រួមចំណែករក្សាសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការនៅសមុទ្រ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ