នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ធ្វើការជាមួយគណៈអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត Bac Kan

(VOVWORLD) - ក្នុងដំណើរទស្សនកិច្ចការងារនៅខេត្ត Bac Kan នាព្រឹកថ្ងៃទី១៦ ខែកក្កដា នេះ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានជួបធ្វើការជាមួយគណៈអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត Bac Kan។ អញ្ជើញថ្លែងនៅទីនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យខេត្តផ្ដោតសំខាន់លើការធ្វើអាជីវកម្មយ៉ាងអតិបរមានូវប្រៀបខ្លាំងផ្នែកព្រៃឈើ និងអភិវឌ្ឍន៍សេដ្ឋកិច្ចព្រៃឈើ។

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ធ្វើការជាមួយគណៈអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត Bac Kan - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ថ្លែងមតិនៅកិច្ចប្រជុំ។ រូបថត៖ VOV

Bac Kan ជាតំបន់ដែលមានជនជាតិភាគតិចរស់នៅយ៉ាងច្រើន ដូច្នេះបើតាមលោកនាយករដ្ឋមន្ត្រី ការវិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មទេសចរណ៍ គួរតែផ្សារភ្ជាប់ជាមួយនឹងការលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន។

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ក៏បានសង្កត់ធ្ងន់ថា ខេត្តត្រូវបំពេញឲ្យបានល្អនូវការងាររៀបចំផែនការមេ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដោយចាត់ទុកថានេះជាភារកិច្ចនយោបាយស្នូល និងជាអាទិភាពរបស់ខេត្ត។ ផ្ដោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្រាប់ផ្លាស់ប្តូរឌីជីថល; អភិវឌ្ឍន៍វិស័យកសិកម្មប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព ដែលជាកម្លាំងចលករដើម្បីជំរុញសេដ្ឋកិច្ច។ ធ្វើអាជីវកម្មយ៉ាងអតិបរមានូវសក្តានុពល និងប្រៀបខ្លាំងនៃធនធានដី អាកាសធាតុ ប្រភពទឹកស្អាត និងជីវចម្រុះ ដើម្បីផលិតកសិផលតាមទិសដៅ ប្រមូលផ្តុំ ពង្រីកទ្រង់ទ្រាយផលិតកម្ម ការពារបរិស្ថានអេកូឡូស៊ី សម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។

ក្រៅពីនោះ ខេត្តក៏ត្រូវការបង្រើនការរៀបចំព្រឹត្តិការណ៍វប្បធម៌ កីឡា និងទេសចរណ៍ ដោយផ្សាភ្ជាប់នឹងការផ្សព្វផ្សាយបេតិកភណ្ឌវប្បធម៌ប្រពៃណីរបស់ខេត្ត ហើយបន្តរៀបចំការផ្សព្វផ្សាយជំរុញវិស័យទេសចរណ៍ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ