នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានត្រឡប់មកទីក្រុងហាណូយវិញ បញ្ចប់ដំណើរទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក

(VOVWORLD) - ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីទទួលបានជោគជ័យលើជ្រុង ជ្រោយជាច្រើននោះ គឺ៖ រួមចំណែកដល់ការជំរុញទំនាក់ទំនងអាស៊ាន-អាមេរិក; ជំរុញ ទំនាក់ទំនងវៀតណាម-អង្គការសហប្រជាជាតិ; ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ ទំនងវៀតណាម-អាមេរិក; បញ្ជាក់ពីឋានៈ និងកិត្យានុភាពរបស់វៀតណាមនៅលើឆាក អន្តរជាតិ។

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានត្រឡប់មកទីក្រុងហាណូយវិញ បញ្ចប់ដំណើរទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងប្រធានាធិបតីអាមេរិក
លោក Joe Biden។ (រូបថត៖ VOV)
នាព្រឹកថ្ងៃទី ១៩ ឧសភា នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងគណៈប្រតិភូបានវិលត្រឡប់មកទីក្រុងហាណូយវិញ បញ្ចប់ប្រកបដោយជោគជ័យនូវ ដំណើរចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក និងបំពេញទស្សនកិច្ចការងារ នៅសហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិ។
ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីទទួលបានជោគជ័យលើជ្រុង ជ្រោយជាច្រើននោះ គឺ៖ រួមចំណែកដល់ការជំរុញទំនាក់ទំនងអាស៊ាន-អាមេរិក; ជំរុញ ទំនាក់ទំនងវៀតណាម-អង្គការសហប្រជាជាតិ; ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ ទំនងវៀតណាម-អាមេរិក; បញ្ជាក់ពីឋានៈ និងកិត្យានុភាពរបស់វៀតណាមនៅលើឆាក អន្តរជាតិ។
ក្នុងដំណើរទស្សនកិច្ចនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បាន អញ្ជើញទៅទស្សនានិងធ្វើការនៅទីក្រុងចំនួន ៤ គឺ Washington D.C, Boston, New York និង San Francisco ជាមួយនឹងសកម្មភាពទាំងធំនិងតូចជាង ៥០។ តាមនោះ លោកនាយករដ្ឋមន្ត្រីបានចូលរួម និងថ្លែងសុន្ទរកថានៅសម័យប្រជុំនានានៃកិច្ចប្រជុំ កំពូលពិសេសអាស៊ាន-អាមេរិក; ជួបពិភាក្សាជាមួយមេដឹកនាំនៃប្រទេសអាស៊ានមួយ ចំនួនក្នុងឱកាសនេះ ដូចជានាយករដ្ឋមន្ត្រីឡាវ កម្ពុជា សិង្ហបុរី និងប្រធានាធិបតីឥណ្ឌូ នេស៊ី។
លោកនាយករដ្ឋមន្ត្រីបានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំនៃអង្គការសហ ប្រជាជាតិ ដូចជាអគ្គលេខាធិការរងអង្គការសហប្រជាជាតិ នាយិកាប្រតិបត្តិមូលនិធិ កុមាររបស់អង្គការសហប្រជាជាតិ (UNICEF) ប្រធានមហាសន្និបាតអង្គការសហ ប្រជាជាតិ អគ្គនាយក កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP)។
លោកនាយករដ្ឋមន្ត្រីបានជួបពិភាក្សាជាមួយប្រធានាធិបតីអាមេរិកលោក Joe Biden ហើយទទួលជួបជាមួយមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលអាមេរិក និងថ្នាក់ដឹកនាំ នៃទីក្រុងមួយចំនួនរបស់អាមេរិកផងដែរ។
ដំណើរចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក បំពេញទស្សនកិច្ច ការងារនៅអង្គការសហប្រជាជាតិ និងសហរដ្ឋអាមេរិក របស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងគណៈប្រតិភូវៀតណាមបានបញ្ជាក់នូវគោលជំហរដ៏ខ្ជាប់ខ្ជួន របស់វៀតណាមក្នុងការអនុវត្តគោលមាគ៌ាកិច្ចការបរទេសឯករាជ្យ ម្ចាស់ការ ដើម្បី សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ ពហុភាគីភាវូបនីយកម្ម ធ្វើ ពិពិធកម្មទំនាក់ទំនងកិច្ចបរទេស; ជាមិត្ត ជាដៃគូគួរឲ្យទុកចិត្ត និងជាសមាជិកដ៏សកម្ម និងមានការទទួលខុសត្រូវក្នុងសហគមន៍អន្តរជាតិ; ធានាផលប្រយោជន៍ខ្ពស់បំផុត របស់ប្រទេសជាតិ-ប្រជាជាតិ ដោយឈរលើគោលការណ៍ជាមូលដ្ឋាននៃធម្មនុញ្ញ អង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ សមភាព កិច្ចសហប្រតិបត្តិការ និងផល ប្រយោជន៍ទៅវិញទៅមក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ