នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh៖ លើកកំពស់គុណភាពនៃគំនិតផ្តួចផ្តើម ដើម្បីប្រើប្រាស់ក្នុងការធ្វើផលិតកម្មភ្លាមៗ
(VOVWORLD) - បក្ស និងរដ្ឋជានិច្ចកាលគោរពគំនិតផ្ដួចផ្ដើម បទពិសោធន៍របស់ប្រជាជនគ្រប់ជាន់ថ្នាក់ ជាពិសេសគឺគំនិតផ្ដួចផ្ដើម និងបទពិសោធន៍របស់ពលករ។
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinhអញ្ជើញថ្លែងនៅក្នុងកម្មវិធី |
នាព្រឹកថ្ងៃទី ២៨ ធ្នូ អគ្គសហព័ន្ធពលកម្មវៀតណាមបានរៀបចំកម្មវិធី “គំនិតផ្ដូចផ្ដើមចំនួន ៧៥ ពាន់ ដើម្បីជំនះពុះពារលើការលំបាក និងអភិវឌ្ឍន៍”។ កម្មវិធីនេះត្រូវបានបំផុសឡើង បន្ទាប់ពីមហាសន្និបាតទូទាំងប្រទេសលើកទី ១៣ របស់បក្សទទួលបានជោគជ័យ នៅពេលដែលប្រទេសជាតិទាំងមូលបានរួមកម្លាំងកាយចិត្តគ្នាប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ និងក្រោយរយៈពេលជិត ៨០ ថ្ងៃ បើកយុទ្ធនាការប្រឡងប្រណាំងមក មានគំនិតផ្ដួចផ្ដើមជាង ២៥០ ពាន់ ចូលរួមក្នុងកម្មវិធី ជាមួយខ្លឹមសារដ៏សម្បូរបែប លើគ្រប់វិស័យ។
កម្មវិធី “គំនិតផ្ដូចផ្ដើមចំនួន ៧៥ ពាន់ ដើម្បីជំនះពុះពារលើការលំបាក និងអភិវឌ្ឍន៍” |
អញ្ជើញថ្លែងនៅក្នុងកម្មវិធីនេះនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា៖ បក្ស និងរដ្ឋជានិច្ចកាលគោរពគំនិតផ្ដួចផ្ដើម បទពិសោធន៍របស់ប្រជាជនគ្រប់ជាន់ថ្នាក់ ជាពិសេសគឺគំនិតផ្ដួចផ្ដើម និងបទពិសោធន៍របស់ពលករ។ សហជីពគ្រប់ជាន់ថ្នាក់ចាំបាច់ត្រូវរៀបចំឲ្យបានល្អថែមទៀតនូវសកម្មភាពឃោសនា ព្រមទាំងបន្តធ្វើការសិក្សាស្រាវជ្រាវ កែសម្រួល បំពេញបន្ថែម និងសុក្រិតរាល់បទដ្ឋាន សម្រាប់កម្មវិធីនេះ ឲ្យ្យមាន កម្លាំងរីកសុះសាយយ៉ាងខ្លាំងក្លា ហើយត្រូវបានសមាជិកសហជីព ចូលរួមជួយជ្រោមជ្រែងយ៉ាងសកម្ម ដើម្បីបង្កើតគំនិតផ្ដួចផ្ដើមប្រកបដោយគុណភាពវិជ្ជមាន និងជាក់ស្ដែង ហើយត្រូវបានអនុវត្តន៍ភ្លាមក្នុងការធ្វើផលិតកម្ម ដោយនាំមកនូវផលប្រយោជន៍ជាច្រើនជូនស្ថាប័ន សហគ្រាស និងប្រទេសជាតិផងដែរ៕