នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh វាយតំលៃខ្ពស់ចំពោះសមិទ្ធិផលដែលប្រជាជន Soc Trang សម្រេចបានក្រោយរយៈពេល ៣០ ឆ្នាំនៃការបង្កើតខេត្ត Soc Trang ឡើងវិញ
(VOVWORLD) - នាយប់ថ្ងៃទី ២៧ មេសា នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៣០ ទិវាបង្កើតខេត្ត Soc Trang ឡើងវិញ(មេសា ១៩៩២ - មេសា ២០២២) ពិធីទទួលគ្រឿងឥស្សរិយយសហូជីមិញ និងសេចក្ដីសម្រេចទទួលស្គាល់ទីក្រុង Soc Trang ជាប់ស្តង់ដារជានគរថ្នាក់ទី ២ ចំណុះខេត្ត Soc Trang ។
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh |
អញ្ជើញថ្លែងមតិក្នុងពិធីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានវាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងសមិទ្ធិផលដែលខេត្ត Soc Trang សម្រេចបានក្នុងរយៈពេល ៣០ ឆ្នាំ នៃដំណើរការកសាង និងអភិវឌ្ឍន៍ រួមវិភាគទានជាក់ស្ដែងទៅក្នុងសមិទ្ធិផលរួមរបស់ប្រទេសជាតិទាំងមូល។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យបក្ខភាគ អាជ្ញាធរ និងប្រជាជនខេត្ត Soc Trang បន្តពង្រីកស្មារតីសាមគ្គីភាព ខ្លួនទីពឹងខ្លួន ទាញយកសក្តានុពលនិងគុណសម្បត្តិរបស់តំបន់ ប្រកបដោយប្រសិទ្ធភាព ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមលើគ្រប់ជ្រុងជ្រោយ។
ពិធីទទួលគ្រឿងឥស្សរិយយសហូជីមិញ |
នាព្រឹកថ្ងៃដដែល លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងគណៈប្រតិភូបានអញ្ជើញចុះសាកសួរសុខទុក្ខអ្នកគ្រូ លោកគ្រូ និងសិស្សានុសិស្សនៃសាលាវិទ្យាល័យជនជាតិ Huynh Cuong នៅទីក្រុង Soc Trang។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញចុះសាកសួរសុខទុក្ខអ្នកគ្រូ លោកគ្រូ និងសិស្សានុសិស្សនៃសាលាវិទ្យាល័យជនជាតិ Huynh Cuong នៅទីក្រុង Soc Trang |
អញ្ជើញថ្លែងនៅទីនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យថ្នាក់ដឹកនាំខេត្ត Soc Trang និងថ្នាក់ដឹកនាំសាលាបន្តយកចិត្តទុកដាក់ដល់បុព្វហេតុអប់រំ ហើយវិនិយោគថែមទៀតលើហេដ្ឋារចនាសម្ព័ន្ធសង្គម អប់រំ សុខាភិបាល និងបង្កលក្ខណៈងាយស្រួលបំផុតដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅទីនេះ ក៏ដូចជាជួយសិស្សានុសិស្សគ្រប់រូបពង្រីកសមត្ថភាព និងសក្ដានុពលពេញលេញរបស់ខ្លួនផងដែរ។
នារសៀលថ្ងៃដដែល លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បាន ដឹកនាំគណៈប្រតិភូរដ្ឋាភិបាលអញ្ជើញចុះពិនិត្យជាក់ស្ដែងតំបន់កំពង់ផែ Tran De; ចុះពិនិត្យការដ្ឋានសាងសង់រោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម Long Phu ១ នៅឃុំ Long Duc ស្រុក Long Phu ខេត្ត Soc Trang ផងដែរ៕