នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញចូលរួមកិច្ចប្រជុំកំពូល គណៈកម្មការទន្លេមេគង្គអន្តរជាតិលើកទី៤
(VOVWORLD) - តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone នា ល្ងាចថ្ងៃទី៤ ខែមេសា នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានចេញ ដំណើរទៅចូលរួមកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គអន្តរជាតិ (MRC) លើកទី៤ ដែលប្រព្រឹត្តទៅនៅរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ។
កិច្ចប្រជុំកំពូល MRC មានការចូលរួមពីនាយករដ្ឋមន្ត្រីនៃប្រទេសជាសមាជិក MRC រួមមាន
វៀតណាម កម្ពុជា ឡាវ ថៃ និងតំណាងដៃគូសន្ទនារបស់ MRC គឺ ប្រទេសចិន និងមីយ៉ាន់ម៉ា ព្រមទាំងដៃគូអភិវឌ្ឍន៍ អង្គការអន្តរជាតិក្នុង និងក្រៅតំបន់ មេគង្គផងដែរ។ នៅកិច្ចប្រជុំលើកនេះ នាយករដ្ឋមន្ត្រីនៃបណ្ដាប្រទេសនឹងពិភាក្សាអំពី ការលំបាក បញ្ហាប្រឈម ក៏ដូចជាឱកាសសម្រាប់ការអភិវឌ្ឍអាងទន្លេមេគង្គ រួមជា មួយនឹងទិសដៅអាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៃអាងទន្លេមេគង្គ ព្រមទាំងធ្វើការបញ្ជាណែនាំយុទ្ធសាស្ត្រសម្រាប់ MRC ចំពោះសកម្មភាពបច្ចេកទេស កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូផងដែរ។
កិច្ចប្រជុំមានប្រធានបទ “នវានុវត្តន៍និងកិច្ចសហប្រតិបត្តិការ ដើម្បីធានាសន្តិ សុខទឹក និងការអភិវឌ្ឍប្រកបដោយចីរភាពនៃអាងទន្លេមេគង្គ” ដែលមានគោលដៅ ចំនួន ៥ រួមមាន៖ បន្តបញ្ជាក់នូវការសន្យានយោបាយខ្ពស់បំផុតនៃប្រទេសសមាជិក ទាំង ៤ ក្នុងការបង្កើនការអនុវត្តប្រកប
ដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងមេគង្គឆ្នាំ ១៩៩៥ និងមុខងាររបស់ MRC; បន្តបញ្ជាក់ពីគោលដៅ និងគោលការណ៍នៃកិច្ចសហ ប្រតិបត្តិការដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពនៃអាងទន្លេ; កត់សម្គាល់បញ្ហា ប្រឈមនិងឱកាសទាក់ទងនឹងទឹក រួមទាំងបញ្ហាទាក់ទងនឹងការអភិវឌ្ឍប្រកបដោយ ចីរភាព និងការគ្រប់គ្រងបរិស្ថាននៃអាងទន្លេមេគង្គ; និងកំណត់ទិសដៅ និងការបញ្ជា ណែនាំទាក់ទងនឹងការអភិវឌ្ឍនិងការគ្រប់គ្រងអាងទន្លេ ហើយឯកភាពលើកិច្ចព្រម ព្រៀង/ផែនការដើម្បីសម្រេចបានលទ្ធផលនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍អាងទន្លេមេគង្គ ដំណាក់កាល ២០២១-២០៣០៕