នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រមួយចំនួននៅខេត្ត Hung Yen
(VOVWORLD) - គម្រោងទាំងនេះរួមមាន គម្រោងសាងសង់ ពង្រីកខ្សែផ្លូវឆ្លងទីក្រុងហាណូយ -ខេត្ត Hung Yen បើកទូលាយ និងគម្រោងខ្សែផ្លូវតភ្ជាប់ផ្លូវល្បឿនលឿនទីក្រុងហាណូយ - ទីក្រុង Hai Phongជាមួយផ្លូវល្បឿនលឿន Cau Gie-Ninh Binh ។
ពិធីបើកការដ្ឋានសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសំខាន់ៗ (រូបថត៖ VGP) |
នាព្រឹកថ្ងៃទី ២៣ ខែធ្នូ នៅខេត្ត Hung Yen នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសំខាន់ៗចំនួនពីររបស់ខេត្ត ដោយតភ្ជាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមខេត្ត Hung Yen ជាមួយទីក្រុង ខេត្ត និងតំបន់សេដ្ឋកិច្ចពិសេស Bac Bo។ គម្រោងទាំងនេះបានដើរតួនាទីយ៉ាងសំខាន់សម្រាប់ខេត្ត Hung Yen អភិវឌ្ឍន៍យ៉ាងខ្លាំងដោយម្ចាស់ការនាពេលខាងមុខ។
គម្រោងទាំងនេះរួមមាន គម្រោងសាងសង់ ពង្រីកខ្សែផ្លូវឆ្លងទីក្រុងហាណូយ -ខេត្ត Hung Yen បើកទូលាយ និងគម្រោងខ្សែផ្លូវតភ្ជាប់ផ្លូវល្បឿនលឿនទីក្រុងហាណូយ - ទីក្រុង Hai Phongជាមួយផ្លូវល្បឿនលឿន Cau Gie-Ninh Binh ។ការវិនិយោគសាងសង់ខ្សែផ្លូវទាំងពីរនេះគឺសំដៅសុក្រិតហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ដឹកជញ្ជូនសំខាន់ៗរបស់ខេត្ត Hung Yen និយាយដោយឡែក និងរបស់តំបន់និយាយរួមតាមទិសដៅទំនើប ព្រមទាំងបម្រើតម្រូវការដឹកជញ្ជូនទំនិញ និងការធ្វើដំណើររបស់ប្រជាជនឲ្យបានល្អ ក៏ដូចជារួមចំណែកជំរុញខ្លាំងការទាក់ទាញវិនិយោគ និងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមនៅមូលដ្ឋាន និងតំបន់ជុំរិញផងដែរ។
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រមួយចំនួននៅខេត្ត Hung Yen (រូបថត៖ VGP) |
អញ្ជើញថ្លែងនៅក្នុងពីធីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ទៅលើការទទួលខុសត្រូវរបស់អង្គភាពពាក់ព័ន្ធនានា ដែលបានចូលរួមអនុវត្តន៍គម្រោងទាំងនេះ។ អាជ្ញធរគ្រប់ជាន់ថ្នាក់ត្រូវអនុវត្តន៍មុខងារគ្រប់គ្រងរដ្ឋឱ្យបានហ្មត់ចត់ និងប្រកបដោយប្រសិទ្ធភាពនៅ គ្រប់ដំណាក់កាលនៃគម្រោង។ ទន្ទឹមនឹងនោះ ចាំបាច់ត្រូវធ្វើការចលនា និងឃោសនាដល់ប្រជាជនឲ្យយល់ដឹងអំពីអត្ថន័យ សារសំខាន់នៃគម្រោងទាំងនេះ ព្រមទាំងថែទាំដល់ជីវភាពរស់នៅរបស់ប្រជាជននៅពេលរៀបចំលំនៅដ្ឋានឡើងវិញ ឲ្យបានល្អប្រសើរ។ ចំពោះសហគ្រាសវិញ ក៏ត្រូវធានាល្បឿន និងគុណភាពសំណង់ឲ្យបានល្អបំផុតផងដែរ៕