នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញជួបសន្ទនាជាមួយស្ត្រី អំពីសមភាពយេនឌ័រនិងការអភិវឌ្ឍ
(VOVWORLD) - នាព្រឹកថ្ងៃទី ១៥ តុលា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញធ្វើជាប្រធានសន្និសីទសន្ទនាជាមួយស្ត្រីវៀត ណាមដោយប្រធានបទ “ជំរុញសមភាពយេនឌ័រនិងពង្រីកតួនាទីស្ត្រីក្នុងការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គម”។
ប្រតិភូជាង ៣០០ នាក់បានចូលរួមសន្និសីទដោយផ្ទាល់នៅទីក្រុង ហាណូយ ហើយកម្មាភិបាល សមាជិកាសមាគមស្ត្រី សហគ្រិនស្ត្រី បញ្ញវន្តស្ត្រី ស្ត្រីក្នុង កងកម្លាំងប្រដាប់អាវុធ និងស្ត្រីគំរូក្នុងវិស័យជាច្រើនជំនួនជាង ៥០០០ នាក់បាន ចូលរួមតាមប្រព័ន្ធវីដេអូពីសាលប្រជុំនានាលើទូទាំងប្រទេស។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ជាមួយនឹងបណ្ដាប្រតិភូដែលអញ្ជើញចូលរួមសន្និសីទ។ (រូបថត៖ VGP) |
អញ្ជើញថ្លែងមតិក្នុងសន្និសីទ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បាន សង្កត់ធ្ងន់ថា៖ ស្ត្រីវៀតណាមក្នុងគ្រប់សម័យកាលទាំងអស់ ដើរតួនាទីពិសេស ជានិច្ច ដោយមានការរួមវិភាគទានយ៉ាងធំធេងក្នុងដំណើរការកសាង ការពារ និង អភិវឌ្ឍន៍ប្រទេសជាតិ។ បក្ស រដ្ឋ ជានិច្ចកាលយកចិត្តទុកដាក់ដល់ការងារសមភាពយេនឌ័រ ដើម្បីភាពជឿនលឿនរបស់ស្ត្រី ដោយមានគោលជំហរ គោលនយោបាយជា ច្រើនស្តីពីការបណ្តុះបណ្តាល បំប៉ន់កម្មាភិបាលស្ត្រី ការថែទាំសុខភាព និងជួយឧបត្ថម្ភ ស្ត្រីក្នុងការបង្កើតការងារធ្វើ ចាប់ផ្ដើមអាជីវកម្មជាដើម។
ជាមួយនឹងគោលនយោបាយ ទាំងនេះ វៀតណាមបានបង្កើតបរិយាកាស និងលក្ខខណ្ឌអំណោយផលសម្រាប់ស្ត្រី ដើម្បីបញ្ជាក់នូវឋានៈនិងតួនាទីកាន់តែខ្លាំងឡើងៗ ហើយមានឱកាសជាច្រើនដើម្បីរួម វិភាគទានសម្រាប់គ្រួសារ សហគមន៍ និងសង្គមផងដែរ។ ទោះជាយ៉ាងនេះក្តី បើតាម លោកនាយករដ្ឋមន្ត្រី វៀតណាមនៅតែមានកិច្ចការជាច្រើនដែលត្រូវធ្វើ ដើម្បីនាំមកនូ វជីវភាពកាន់តែល្អប្រសើរដល់ស្ត្រី ដើម្បីឲ្យស្ត្រីមានឱកាស និងលក្ខខណ្ឌក្នុងការរួម វិភាគទានសម្រាប់សង្គម និងប្រទេសជាតិ។ លោកនាយករដ្ឋមន្រ្តីអញ្ជើញមាន ប្រសាសន៍ថា៖
“កិច្ចសន្ទនាថ្ងៃនេះ គឺដើម្បីផ្ទៀងស្តាប់ ចែករំលែក រួមគ្នាដោះស្រាយ និងមានការ ទទួលខុសត្រូវក្នុងការអនុវត្តគោលដៅសមភាពយេនឌ័រ ដើម្បីភាពជឿនលឿនរបស់ ស្ត្រី ក្នុងប្រធានបទ ៣ ក្រុម៖ ស្ត្រីជាមួយនឹង ការអភិវឌ្ឍសេដ្ឋកិច្ច; ស្ត្រីនិងបញ្ហាសន្តិ សុខសង្គម សមភាពយេនឌ័រ; ស្ត្រី និងជំនាន់ក្រោយ។ យើងត្រូវពិនិត្យមើលឡើងវិញ នូវអ្វីដែលធ្វើបាន មិនទាន់ធ្វើបាន ដើម្បីអាចបន្តមានដំណោះស្រាយដើម្បីកែលម្អ បង្កើតកម្លាំងចលករធ្វើការ និងរួមវិភាគទានរបស់ស្ត្រី”៕