នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចនាយករដ្ឋមន្ត្រីជប៉ុន មកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម

(VOVWORLD) - នាយករដ្ឋមន្ត្រីលោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីជប៉ុនលោក Kishida Fumio បានអញ្ជើញដាំដើមឈើអនុស្សាវរីយ និងបានជួបពិភាក្សាការងារ។

នាព្រឹកថ្ងៃទី ១ ឧសភា នៅវិមានប្រធានរដ្ឋ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចនាយករដ្ឋមន្ត្រីជប៉ុនលោក Kishida Fumio និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលជប៉ុន មកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ៣០ មេសា ដល់ថ្ងៃទី ១ ឧសភា។ ឆ្នាំ ២០២២។ ពិធីទទួលបដិសណ្ឋារកិច្ចបានប្រព្រឹត្តទៅយ៉ាងឱឡារិកសម្រាប់ប្រមុខរដ្ឋ។ បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីជប៉ុនលោក Kishida Fumio បានអញ្ជើញដាំដើមឈើអនុស្សាវរីយ និងបានជួបពិភាក្សាការងារ។

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចនាយករដ្ឋមន្ត្រីជប៉ុន មកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីជប៉ុនលោក Kishida Fumio អញ្ជើញ ត្រួតពលកិត្តិយសនៃកងទ័ពប្រជាជនវៀតណាម (រូបថត៖ Duong Giang/VNA)

ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីជប៉ុនបានប្រព្រឹត្តទៅក្នុងបរិបទដែលទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយរវាងវៀតណាមនិងជប៉ុនកំពុងបន្តអភិវឌ្ឍន៍យ៉ាងល្អប្រសើរ និងប្រកបដោយប្រសិទ្ធភាពលើគ្រប់វិស័យ។ ភាគីទាំងពីរកំពុងត្រៀមរៀបចំសកម្មភាពយ៉ាងសកម្មដើម្បីអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ២០២៣។ តាមកម្មវិធី ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ រួមជាមួយនឹងការពិភាក្សាជាមួយនាយករដ្ឋមន្ត្រីលោក Pham Minh Chinh នាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio នឹងចូលរួមក្នុងសន្និសិទស្តីពីកិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរថ្មីឧស្សាហកម្ម និង ការផ្លាស់ប្តូរឌីជីថល ជួបសម្ដែងការគួរសមអគ្គលេខាបក្ស លោក Nguyen Phu Trong ប្រធានរដ្ឋលោក Nguyen Xuan Phuc និងប្រធានរដ្ឋសភាលោក Vuong Dinh Hue។

ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់នាយករដ្ឋមន្ត្រីជប៉ុនលោក Kishida Fumio មានគោលបំណងចង់នាំទំនាក់ទំនងវៀតណាម-ជប៉ុនកាន់តែស៊ីជម្រៅ និងជំរុញការអនុវត្តលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីលោក Pham Minh Chinh នៅជប៉ុន; ពង្រឹងទំនុកទុកចិត្តនយោបាយវៀតណាម - ជប៉ុន និងទំនាក់ទំនងដ៏ល្អប្រសើររវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរដោយឈរលើមូលដ្ឋាន “មនោសញ្ចេតនា ស្មោះត្រង់ និងជំនឿជាក់”; ពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជាក់ស្ដែងលើគ្រប់វិស័យ ឆ្លើយតបនឹងផលប្រយោជន៍ និងសេចក្តីប្រាថ្នារបស់ប្រជាជននៃប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ