នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញដឹកនាំសន្និសីទអនឡាញស្តីពីការវិនិយោគបរទេស

(VOVWORLD) - នាព្រឹកថ្ងៃទី ២២ មេសា ពីទីស្នាក់ការខុទ្ទកាល័យរដ្ឋាភិបាល នាយករដ្ឋមន្ត្រី វៀតណាម លោក Pham Minh Chinh បានអញ្ជើញដឹកនាំសន្និសីទរវាងនាយករដ្ឋមន្ត្រី ជាមួយវិនិយោគិនបរទេសដែលបានតភ្ជាប់តាមប្រព័ន្ធអនឡាញជាមួយខេត្តក្រុងទាំង ៦៣ ក្នុងប្រទេស និងទីកន្លែងប្រហែល ៨០ នៅក្រៅប្រទេស។

សន្និសីទនេះមានគោលបំណងបញ្ជូនសាររបស់ប្រមុខរដ្ឋាភិបាលដែលបញ្ជាក់ពីគោលជំហរ គោលមាគ៌ារបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋចំពោះវិស័យ វិនិយោគបរទេស។ នៅសន្និសីទនេះ ថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រសួង ស្ថាប័ន និង មូលដ្ឋាននានារួមជាមួយសហគមន៍ធុរកិច្ចបរទេសបានវាយតម្លៃពីផលប៉ះពាល់នៃ ស្ថានភាពសេដ្ឋកិច្ចពិភពលោក និងក្នុងស្រុកលើប្រតិបត្តិការវិនិយោគ ផលិតកម្ម និង អាជីវកម្មរបស់សហគ្រាស; កំណត់ឱកាស បញ្ហាប្រឈម និងការលំបាក ដើម្បីមាន ដំណោះស្រាយ និងគោលនយោបាយសម្របខ្លួនដោយម្ចាស់ការ ដើម្បីដោះស្រាយ ការជំពាក់ជំពិន និងចាប់យកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការវិនិយោគក្នុង ស្ថានភាពថ្មី។ ទន្ទឹមនឹងនោះ សន្និសីទបានអះអាងនូវប្រទេសវៀតណាមមួយគួរឲ្យទុក ចិត្ត ដែលរួមដំណើរក្នុងការដោះស្រាយការលំបាក និងបង្កើតលក្ខខណ្ឌសម្រាប់សហគ្រាសធ្វើ អាជីវកម្មប្រកបដោយប្រសិទ្ធភាព។ សន្និសីទក៏សំដៅត្រួតពិនិត្យ និងកែលម្អបរិយាកាសវិនិយោគ  ភាពស៊ីសង្វាក់គ្នាក្នុងការអនុវត្តគោលនយោបាយ; មានដំណោះស្រាយប្រកបដោយភាព បត់បែន ដើម្បីរក្សាយ៉ាងរឹងមាំនូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា និងជំរុញកំណើនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ