នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញ​ទទួលជួប​ថ្នាក់ដឹកនាំ​សម្ព័ន្ធ​ក្រុមហ៊ុនធំៗរបស់សហរដ្ឋអាមេរិក

(VOVWORLD) - លោក Joseph Bae អគ្គនាយក មូលនិធិវិនិយោគ Kolhberg Kravis Robert (KKR) បានឲ្យដឹងថាមូលនិធិមានបំណងចង់ពង្រីកការវិនិយោគលើវិស័យអចលនទ្រព្យ ហេដ្ឋារចនាសម្ព័ន្ធ ការផ្លាស់ប្តូរឌីជីថល ចំណីអាហារ ទំនិញប្រើប្រាស់ បច្ចេកវិទ្យា នៅវៀតណាម។
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញ​ទទួលជួប​ថ្នាក់ដឹកនាំ​សម្ព័ន្ធ​ក្រុមហ៊ុនធំៗរបស់សហរដ្ឋអាមេរិក - ảnh 1នាយករដ្ឋមន្ត្រីលោក Pham Minh Chinh និងអគ្គនាយក KKR លោក Joseph Bae

នាព្រឹកថ្ងៃទី ១៦ ឧសភា (ម៉ោងក្នុងតំបន់) នៅទីក្រុងញូវយ៉ក នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញទទួលជួបអគ្គនាយកមូលនិធិវិនិយោគ Kolhberg Kravis Robert (KKR) លោក Joseph Bae   ប្រធានសម្ព័ន្ធក្រុមហ៊ុន VISA និងនាយកប្រតិបត្តិ (CEO) ហិរញ្ញវត្ថុអាមេរិកមួយចំនួនទៀត។

លោក Joseph Bae អគ្គនាយក មូលនិធិវិនិយោគ Kolhberg Kravis Robert (KKR) បានឲ្យដឹងថាមូលនិធិមានបំណងចង់ពង្រីកការវិនិយោគលើវិស័យអចលនទ្រព្យ ហេដ្ឋារចនាសម្ព័ន្ធ ការផ្លាស់ប្តូរឌីជីថល ចំណីអាហារ ទំនិញប្រើប្រាស់ បច្ចេកវិទ្យា នៅវៀតណាម។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យ KKR ជួយផ្ដល់ប្រឹក្សាគោលនយោបាយ បញ្ហាបច្ចេកទេស ការបណ្តុះបណ្តាលធនធានមនុស្សជាដើម ពង្រឹងវត្តមានរបស់ខ្លួនដោយមានការិយាល័យមួយដ៏សក្តិសមនៅវៀតណាម ដើម្បីជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ និងប្រកបដោយប្រសិទ្ធភាពជាងមុន ជាមួយនីតិវិធីសាមញ្ញ ព្រមទាំងស្នើឱ្យ KKR និងក្រសួង ស្ថាប័នពាក់ព័ន្ធនានាផ្លាស់ប្ដូរយ៉ាងលម្អិតជាងអំពីខ្លឹមសារសហប្រតិបត្តិការ។

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញ​ទទួលជួប​ថ្នាក់ដឹកនាំ​សម្ព័ន្ធ​ក្រុមហ៊ុនធំៗរបស់សហរដ្ឋអាមេរិក - ảnh 2លោក Joseph Bae បានលើកឡើងថា ទំនាក់ទំនងចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ វៀតណាម-អាមេរិក នឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សកម្មភាពវិនិយោគ

ក្នុងពេលនោះ ថ្នាក់ដឹកនាំ VISA មានគោលបំណងចង់បន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធិជាមួយរដ្ឋាភិបាលវៀតណាម ដើម្បីជួយឧបត្ថម្ភគោលដៅកំណើន និងការផ្លាស់ប្ដូរថ្មីលើវិស័យហិរញ្ញវត្ថុ ព្រមទាំងពង្រីកលទ្ធភាពទូទាត់ដោយមិនប្រើ សាច់ប្រាក់; ចែករំលែកផែនការវិនិយោគ ធ្វើអាជីវកម្មនាពេលខាងមុខនៅវៀតណាម។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh មានគោលបំណងថា សម្ព័ន្ធក្រុមហ៊ុននឹងបន្តពង្រីកការវិនិយោគ ការសិក្សាស្រាវជ្រាវផលិតផលថ្មី ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយធនាគារពាណិជ្ជកម្ម ចូលរួមយ៉ាងសកម្មថែមទៀតក្នុងដំណើរការរៀបចំរចនាសម្ព័ន្ធឡើងវិញ ការផ្លាស់ប្តូរឌីជីថល ការអភិវឌ្ឍន៍ប្រព័ន្ធហិរញ្ញវត្ថុវៀតណាមប្រកបដោយស្ថិរភាព និងនិរន្តរភាពនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ