នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញទទួលជួបប្រធានរដ្ឋសភាសិង្ហបុរីលោក Tan Chuan-Jin
(VOVWORLD) - លោកនាយករដ្ឋមន្ត្រីមានគោលបំណងថារដ្ឋសភានៃភាគីទាំងពីរនឹងបន្តគាំទ្រ និងជួយសម្រួលដល់កិច្ចសហប្រតិបត្តិការស្ដារឡើងវិញ និងអភិវឌ្ឍន៍សេដ្ឋកិច្ចក្រោយជំងឺរាតត្បាត ហើយផ្ដោតសំខាន់លើវិស័យណា ដែលសិង្ហបុរីមានប្រៀបខ្លាំង និងវៀតណាមមានតម្រូវការ។
លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh និងប្រធានរដ្ឋសភាសិង្ហបុរីលោក Tan Chuan-Jin (រូបថត៖ VNA) |
នាថ្ងៃទី ២០ ឧសភា ក្នុងជំនួបជាមួយ ប្រធានរដ្ឋសភាសិង្ហបុរីលោក Tan Chuan-Jin ដែលកំពុងបំពេញទស្សនកិច្ចការងារជាផ្លូវការនៅវៀតណាមនោះ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា សឹង្ហបុរីតែងតែជាដៃគូដ៏សំខាន់មួយក្នុងចំណោមដៃគូដ៏សំខាន់ជួរមុខរបស់វៀតណាមក្នុងតំបន់។ លោកនាយករដ្ឋមន្ត្រីមានគោលបំណងថារដ្ឋសភានៃភាគីទាំងពីរនឹងបន្តគាំទ្រ និងជួយសម្រួលដល់កិច្ចសហប្រតិបត្តិការស្ដារឡើងវិញ និងអភិវឌ្ឍន៍សេដ្ឋកិច្ចក្រោយជំងឺរាតត្បាត ហើយផ្ដោតសំខាន់លើវិស័យណា ដែលសិង្ហបុរីមានប្រៀបខ្លាំង និងវៀតណាមមានតម្រូវការ។ ទន្ទឹមនឹងនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យសិង្ហបុរីចែករំលែកបទពិសោធន៍ផ្លាស់ប្តូរឌីជីថល ការបណ្តុះបណ្តាលធនធានមនុស្សគ្រប់គ្រងប្រកបដោយគុណភាពខ្ពស់ និងបង្កលក្ខណៈងាយស្រួលដល់សហគមន៍ជនវៀតណាមដែលកំពុងរស់នៅ សិក្សារៀនសូត្រ និងធ្វើការនៅសិង្ហបុរី។
ជាការឆ្លើយតបប្រធានរដ្ឋសភាសិង្ហបុរី លោក Tan Chuan-Jin បានអះអាងថា អំពីវិស័យនីតិប្បញ្ញត្តិ រដ្ឋសភាសិង្ហបុរីគាំទ្រកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលទាំងពីរ គាំទ្រសហគ្រាសសឹង្ហបុរីមកបណ្តាក់ទុននៅវៀតណាម និងពង្រីកមណ្ឌលឧស្សាហកម្ម VSIP នៅតាមមូលដ្ឋានផ្សេងទៀត ដើម្បីរឹតបន្តឹង និងលើកកម្ពស់ប្រសិទ្ធភាពនៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
មេដឹកនាំទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈអំពីស្ថានភាពក្នុងតំបន់ និងពិភពលោក និងបញ្ហាដែលមានការយកចិត្តទុកដាក់ដូចគ្នា ក្នុងនោះសង្កត់ធ្ងន់ថាអាស៊ានចាំបាច់ត្រូវប្រកាន់ខ្ជាប់នូវគោលជំហរជាគោលការណ៍អំពីសមុទ្រខាងកើតដោះស្រាយជម្លោះដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិឆ្នាំ ស្ដីពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២ (UNCLOS) និងសារៈសំខាន់នៃការធានាសន្តិភាព សេរីភាព សន្តិសុខ សុវត្ថិភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើតផងដែរ៕