នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញអុជធូបទាននៅមណ្ឌលកេរ្កិ៍ដំណែលផ្លូវចែកជាបី Dong Loc
(VOVWORLD) - លោកនាយករដ្ឋមន្ត្រី និងគណៈប្រតិភូបានលំឱកាយ សម្ដែងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះគុណបំណាច់ដ៏ធំធេងរបស់បុព្វបុរស ដើម្បីបុព្វហេតុតស៊ូរំដោះជាតិ និងឯកភាពប្រទេសជាតិ ដើម្បីឯករាជ្យ និងសេរីភាពនៃមាតុភូមិ។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញអុជធូបទាននិងដាក់កម្រងផ្កានៅអគាររំលឹកវិញ្ញាណក្ខ័ន្ធយុវជនស្មគ្រចិត្តឈានមុខពលីទូទាំងប្រទេស |
ក្នុងដំណើរទស្សនកិច្ចនៅខេត្ត Ha Tinh នាព្រឹកថ្ងៃទី ១១ មិថុនា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh រួមជាមួយគណៈប្រតិភូ និងថ្នាក់ដឹកនាំខេត្ត Ha Tinh បានអញ្ជើញអុជធូបទាននិងដាក់កម្រងផ្កានៅអគាររំលឹកវិញ្ញាណក្ខ័ន្ធយុវជនស្មគ្រចិត្តឈានមុខពលីទូទាំងប្រទេស និងផ្នូររបស់វីរៈយុវនារីស្មគ្រចិត្តដែលបានពលីជីវិតយ៉ាងអង់អាចក្លាហាននៅផ្លូវចែកជាបី Dong Loc។
នៅចំពោះវិញ្ញាណក្ខន្ធវីរយុវជនពលី លោកនាយករដ្ឋមន្ត្រី និងគណៈប្រតិភូបានលំឱកាយ សម្ដែងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះគុណបំណាច់ដ៏ធំធេងរបស់បុព្វបុរស ដើម្បីបុព្វហេតុតស៊ូរំដោះជាតិ និងឯកភាពប្រទេសជាតិ ដើម្បីឯករាជ្យ និងសេរីភាពនៃមាតុភូមិ។ វីរៈយុវជនពលីជានិច្ចកាលជាគំរូដ៏ឆ្នើមនៃសេចក្ដីស្នេហាជាតិ ឆន្ទៈមោះមុត អង់អាចក្លាហាន ការពលីសម្រាប់ឧត្តមគតិឯករាជ្យជាតិ និងសង្គមនិយម។ លោកនាយករដ្ឋមន្ត្រី និងគណៈប្រតិភូបានសន្យាថានឹងហាត់ពត់លត់ដំ ខិតខំប្រឹងប្រែងសាមគ្គី ស្រុះចិត្តគំនិតគ្នាកសាងប្រទេសជាតិខ្លាំងមាំមួន វិបុលភាព ហើយនាំជីវភាពរស់នៅរបស់ប្រជាជនកាន់តែសម្បូរធូធារ និងសុភមង្គល។ នាព្រឹកថ្ងៃទី ១១ មិថុនាគណៈប្រតិភូបានអញ្ជើញទៅសាកសួរសុខទុក្ខបណ្ដាគ្រួសារគោលនយោបាយនៅទីក្រុង Ha Tinh ផងដែរ៕