នាយករដ្ឋមន្ត្រីវៀតណាម លើកគំនិតផ្តួចផ្តើមស្តីពីយន្តការនៃកិច្ចសហ ប្រតិបត្តិការសកលនៅកិច្ចប្រជុំកំពូល G7
(VOVWORLD) -ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe នាយករដ្ឋមន្រ្តី វៀតណាម លោក Nguyen Xuan Phuc និងលោក Shinzo Abe បានឯកភាពគ្នា ក្នុងការពង្រឹងកិច្ចសហការដើម្បីនាំមកនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដ៏ ស៊ីជម្រៅនិងលំទូលាយវៀតណាម - ជប៉ុនឲ្យបានជាក់ស្តែង និងប្រកបដោយ ប្រសិទ្ធិភាពបន្ថែមទៀតនៅគ្រប់វិស័យ។ នាយករដ្ឋមន្រ្តីទាំងពីររូបក៏បានឯកភាព គ្នាក្នុងការផ្តោតកិច្ចខិតខំប្រឹងប្រែងចំពោះការផ្តល់សច្ចាប័ននិងដាក់ដំណើរការ អនុវត្តឲ្យបានឆាប់ៗនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មលើគ្រប់ជ្រុងជ្រោយនិងជឿនលឿនសំរាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ដើម្បី ផលប្រយោជន៍ដល់ ប្រទេសទាំងពីរនិងក្នុងតំបន់ផងដែរ ។
នាយករដ្ឋមន្ត្រីវៀតណាម លើកគំនិតផ្តួចផ្តើមស្តីពីយន្តការនៃកិច្ចសហ ប្រតិបត្តិការសកលក្នុងការកាត់បន្ថយកាកសំណល់ប្លាស្ទីក នៅកិច្ចប្រជុំកំពូលក្រុម ប្រទេស G7 បើកទូលាយ
|
ក្នុងជំនួបជាមួយប្រធានាធិបតីបារាំងលោក Emmanuel Macron ថ្នាក់ដឹកនាំនៃ ប្រទេសទាំងពីរបានឯកភាពគ្នាក្នុងការបង្កើនប្រសិទ្ធិភាពនូវយន្តការនៃកិច្ចសហប្រតិបត្តិការ រជំរុញកិច្ចសន្ទនាស្តីអំពី បញ្ហាជាយុទ្ធសាស្រ្ត សន្តិសុខ-ការពារជាតិ និងសហការគ្នាអនុវត្តន៍វិធានការនានាដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរផងដែរ។
ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីអ៊ីតាលី លោក Giuseppe Conte លោក Nguyen Xuan Phuc បានអញ្ជើញលោក Giuseppe Conte នឹងមកបំពេញទស្សនកិច្ច នៅវៀតណាមនាពេលឆាប់ៗ។ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីថ្នាក់ដឹកនាំទាំង ពីររូបនេះបានឯកភាពបន្តបង្កើនទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាង វៀតណាមនិងអ៊ីតាលីឲ្យកាន់តែរីកចម្រើនថែមទៀត ព្រមទាំងថែរក្សានិងអនុវត្ត ឱ្យមានប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការនិងជំនួបសន្ទនារវាងប្រទេសទាំង ពីរ។
ក្នុងជំនួបជាមួយលោកប្រធានាធិបតីអាហ្សង់ទីន លោក Mauricio Macri ថ្នាក់ដឹក នាំទាំងពីររូបនេះមានគោលបំណងចង់ធ្វើឲ្យស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនងដៃគូយុទ្ធសាស្រ្តរវាងប្រទេសទាំងពីរ ហើយបន្តបង្កើតបរិស្ថានអំណោយផល ដើម្បីតភ្ជាប់សហគមន៍អាជីវកម្មនៃភាគីទាំងពីរក្នុងការជំរុញពាណិជ្ជកម្មទ្វេភាគី ឲ្យកាន់តែកើនឡើងយ៉ាងខ្លាំងក្លាផងដែរ។
ក្នុងជំនួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres លោក Nguyen Xuan Phuc បានអះអាងថាវៀតណាមនឹងចូលរួមយ៉ាងសកម្ម ក្នុងការងាររួមរបស់អ.ស.ប.ជ ហើយ វៀតណាមក៏គាំទ្រចំពោះការធ្វើកំណែទម្រង់ អ.ស.ប.ជ តាមទិសដៅបង្កើនប្រសិទ្ធភាព តម្លាភាព និងប្រជាធិបតេយ្យនីយកម្ម សំរាប់គ្រប់សកម្មភាព។ទន្ទឹមនឹងនេះ លោក Nguyen Xuan Phuc បានស្នើឱ្យអគ្គ លេខាធិការ អ.ស.ប.ជ គាំទ្រវៀតណាមធ្វើជាបក្ខភាពក្នុង ក្រុមប្រឹក្សាសន្តិសុខនៃ អ.ស.ប.ជ អាណត្តិ ឆ្នាំ ២០២០-២០២១៕
ក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំកំពូល G7 បើកទូលាយ លោក Nguyen Xuan Phuc ក៏មានជំនួបពិភាក្សាជាមួយថ្នាក់ដឹកនាំនៃបណ្តាប្រទេសផ្សេងៗមួយចំនួន ទៀត ដើម្បីស្វែងរកសក្កានុភាពជាច្រើននៃទំនាក់ទំនងទ្វេភាគីនិមួយៗផងដែរ៕