នាយករដ្ឋមន្ត្រីវៀតណាម៖កែទម្រង់បែបបទរដ្ឋបាលត្រូវបញ្ជាក់ដោយតួរលេខជាក់ស្ដែង
|
ហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung |
(VOV)_នាព្រឹកថ្ងៃទី២៥ មិនា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក
Nguyen Tan Dung បានជួបធ្វើការជាមួយថ្នាក់ដឹកនាំអគ្គនាយកដ្ឋានគយ និងបណ្ដា
ស្ថាប័នទាក់ទិនដល់ការងារកំណែទម្រង់រដ្ឋបាលក្នុងវិស័យគយ។ នាយករដ្ឋមន្ត្រី
Nguyen Tan Dung បានវាយតំលៃខ្ពស់ចំពោះការដែលក្រសួងហិរញ្ញវត្ថុ អគ្គនាយក
ដ្ឋានគយបានលាតត្រដាងអនុវត្តសេចក្ដីសម្រេចចិត្តលេខ១៩ របស់រដ្ឋាភិបាលវៀត
ណាមយ៉ាងម៉ត់ចត់ និងទទួលបានការរីកចំរើនជាច្រើន ក្នុងការកែទំ្រង់រដ្ឋបាលក្នុង
វិស័យគយនិងពន្ធ។ ទន្ទឹមនឹងនោះ លោកនាយករដ្ឋមន្ត្រី Nguyen Tan Dung ក៏បាន
ស្នើថា៖
“ យើងត្រូវប្រមូលផ្តុំស្រាវជ្រាវប្រព័ន្ធច្បាប់ជាធរមាន។ ប្រព័ន្ធច្បាប់ដើរតួនា
ទីដ៏សែនសំខាន់។ ឥឡូវនេះ យើងត្រូវពិនិត្យមើលឡើងវិញនូវ អ្វីៗដែលទាក់ទិន
ដល់អង្គភាពអាជីវកម្ម ទាក់ទិនដល់ប្រជាជន គឺត្រូវសុក្រិតតាមទិស បង្កលក្ខណះ
ងាយស្រួលផង និងត្រូវគ្រប់គ្រងបានផងដែរ។”
នាយករដ្ឋមន្ត្រី Nguyen Tan Dung ក៏បានស្នើគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធនានា
ជាពិសេសគឺអ្នកប្រមុខ ត្រូវបង្កើនសហការជាមួយគ្នា ដើម្បីដោះស្រាយការជំពាក់ជំ
ពិនដែលកើតមានឡើង ជំរុញខ្លាំងការអនុវត្តបច្ចេកទេសព័ត៍មាន…លៗ៕