នាយករដ្ឋមន្ត្រីវៀតណាម៖ការនាំចេញបង្កងរបស់វៀតណាមដល់ឆ្នាំ២០២៥ទទួលបាន១០ពាន់លានដុល្លារអាមេរិក
|
នាយករដ្ឋមន្ត្រីវៀតណាម៖ការនាំចេញបង្កងរបស់វៀតណាមដល់ឆ្នាំ២០២៥ទទួលបាន១០ពាន់លានដុល្លារអាមេរិក |
(VOV)_នាព្រឹកថ្ងៃទី៦កុម្ភះ នៅទីក្រុង Ca Mau ខេត្ត Ca Mau នាយករដ្ឋមន្ត្រី
លោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតីសន្នសីទអភិវឌ្ឍន៍ផ្នែកបង្កងវៀត
ណាម។ សន្និសីទនេះក៏ជាឱកាសដើម្បីនាំចេញដំណោះស្រាយ ជំរុញផលិតផលពីបង្កង
របស់វៀតណាមប្រកួតប្រជែងជាមួយផលិតផលរបស់ប្រទេសផ្សេងៗលើពិភពលោក។
តាមនោះ ខំប្រឹងប្រែងដល់ឆ្នាំ២០២០ ទំហំពាណិជ្ជកម្មនាំចេញរបស់បង្កងក្នុងទូទាំង
ប្រទេស ទទួលបាន៤,៥ពាន់លានដុល្លារអាមេរិក និង១០ពាន់លានដុល្លារអាមេរិក
នាឆ្នាំ២០៣០។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បាន
សង្កត់ធ្ងន់ថា៖
“ ខ្ញុំស្នើអោយផ្នែកបង្កង ត្រូវទទួលបាន១០ពាន់លានដុល្លារអាមេរិកពីការនាំចេញ
បង្កង មុនឆ្នាំ២០២៥ ហើយក្លាយទៅជាវិស័យសេដ្ឋកិច្ចមុខព្រួញរបស់វៀតណាម។ ខ្ញុំ
មានគោលបំណងថា៖ផ្នែកបង្កងគាំទ្រគោលដៅនេះរបស់វៀតណាម។”
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ក៏បានអះអាងថា៖រដ្ឋាភិបាលនឹងបន្ត
ជំរុញដោះស្រាយការជំពាក់ជំពិន ដើម្បីផ្នែកបង្កងវៀតណាមអភិវឌ្ឍន៍៕