នាយករដ្ឋមន្ត្រីវៀតណាម៖ខេត្ត Nghe An ត្រូវជំរុញខ្លាំងកំណែទម្រង់រដ្ឋបាល
|
នាយករដ្ឋមន្ត្រីវៀតណាម៖ខេត្ត Nghe An ត្រូវជំរុញខ្លាំងកំណែទម្រង់រដ្ឋបាល |
(VOV)_នារសៀលថ្ងៃទី១៥សីហា នៅទីក្រុង Vinh នាយករដ្ឋមន្ត្រីវៀតណាមលោក
Nguyen Xuan Phuc និងក្រុមការងាររដ្ឋាភិបាលវៀតណាម បានជួបធ្វើការជាមួយថ្នាក់
ដឹកនាំខេត្ត Nghe An។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc
បានស្នើអោយខេត្ត Nghe An ត្រូវជំរុញខ្លាំងកំណែទម្រង់រដ្ឋបាល ដោះស្រាយការជំពាក់
ជំពិននានាដើម្បីបង្កលក្ខណះងាយស្រួលសំរាប់សហគ្រាសនិងប្រជាជន។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាងថា៖
“ ខ្ញុំស្នើអោយខេត្តត្រូវផ្លាស់ប្តូរថ្មីយ៉ាងខ្លាំង ដើម្បីពង្រីកសក្ដានុភាព ឧត្តមភាព
ពង្រីករូបសណ្ឋានផលិតកម្មពហុបែប។ ក្នុងនោះ ប្រឆាំងនឹងគំនិតរង់ចាំក្រៅរបបទី
ផ្សារ និងត្រូវអនុវត្តសង្គមភាវូបនីយកម្មខ្លាំងក្លាគ្រប់កម្លាំង។ ប្រមូលផ្តុំគ្រប់កម្លាំង
ដើម្បីអភិវឌ្ឍន៍ ពិសេសគឺប្រភពទុនឯកជន។”
ទន្ទឹមនឹងនោះ នាយករដ្ឋមន្ត្រីក៏បានរំលឹកថា៖អភិវឌ្ឍន៍សេដ្ឋកិច្ច ប៉ុន្តែត្រូវត
ភ្ជាប់ជាមួយកិច្ចការការពារបរិស្ថាន ការពារព្រៃឈើ ការពារបរិស្ថានរស់នៅរបស់ប្រ
ជាជននៅទីក្រុងផង និងជនបទផង។