នាយករដ្ឋមន្ត្រីវៀតណាមចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅកម្ពុជា

នាយករដ្ឋមន្ត្រីវៀតណាមចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅកម្ពុជា - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung និងនាយករដ្ឋមន្ត្រីរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោហ៊ុនសែន (VGP)

        Vovworld-នាថ្ងៃទី១២មករា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan
Dung ដឹកនាំគណៈប្រតិភូវៀតណាមទៅបំពេញទស្សនកិច្ចនៅព្រះរាជាណា​ចក្រ​កម្ពុជាចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៤មករា តាមសេចក្តីអញ្ចើញរបស់​នាយករដ្ឋមន្ត្រី​រាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោហ៊ុនសែន។ ដំណើរទស្សនកិច្ចនៅកម្ពុជាលើក​
នេះ​រ​បស់នាយករដ្ឋមន្ត្រី Nguyen Tan Dung សំដៅបង្ហាញការគោរពនូវទំនាក់​ទំនង​សហប្រតិបត្តិការរវាងវៀតណាមនិងកម្ពុជា បន្តជំរុញកិច្ចសហប្រតិបត្តិការទ្វេ​ភាគី​រវាងប្រទេសទាំងពីរក្នុងបណ្ដាវិស័យដូចជាសេដ្ឋកិច្ចពាណិជ្ជកម្មវិនិយោគ។

        ទំនាក់ទំនងជិតខាងមិត្តភាពជាប្រពៃណីវៀតណាម-កម្ពុជាក្នុងរយៈពេល​កន្លង​មកបន្តមានការអភិវឌ្ឍន៍សកម្ម។ ក្នុងឆ្នាំ២០១៣ ភាគីទាំងពីរបានផ្លាស់ប្តូរ​គណៈ
ប្រតិភូគ្រប់ជាន់ថ្នាក់។ កិច្ចសហប្រតិបត្តិការសន្តិសុខការពារជាតិត្រូវបាន​បង្កើន។ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំង​ពីរបន្ត
បានអភិវឌ្ឍន៍យ៉ាងលឿន។ គិតមកដល់ខែមិថុនាឆ្នាំ២០១៣ វៀតណាមបាន​វិនិយោគចូលមកកម្ពុជាជាមួយ១៣០គំរោងការជាមួយចំនួនទុនប្រមាណ៣ពាន់
លានដុល្លារអាមេរិក។ ទន្ទឹមនឹងនោះកិច្ចការខ័ណ្ឌសីមាបោះបង្គោលព្រំដែនបន្ត​ត្រូវបានភាគីទាំងពីរសហការអនុវត្ត។ ភាគីទាំងពីរអះអាងបន្តសហប្រតិបត្តិការ​
ដើម្បី​សំរេចការងារនេះរួមចំណែកកសាងខ្សែព្រំដែនសន្តិភាពមិត្តភាពស្ថិរភាពនិង​
អភិវឌ្ឍន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ