នាយករដ្ឋមន្ត្រីវៀតណាមចាប់ផ្តើមដំណើរទស្សនកិច្ចនៅបេឡារូស
(VOV)_នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានមកដល់ទី
ក្រុងMinsk នាយប់ថ្ងៃទី ១៥ ឧសភា ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅបែឡារូស ចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី ១៧ឧសភា តាមសេចក្ដីអញ្ជើញរបស់នាយក រដ្ឋមន្ត្រីបែឡារូស Mikhail Myiasnikovich។ ដំណើរទស្សនកិច្ចលើកនេះរបស់ នា
យករដ្ឋមន្ត្រី Nguyen Tan Dung គឺសំដៅបន្តរឹតបណ្តឹងទំនាក់ទំនងមិត្តភាពប្រពៃ
ណី ជាមួយបែឡារូស បង្កើតគ្រិះដ្ឋានដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ទ្វេភាគី លើគ្រប់វិស័យ។
|
នាយករដ្ឋមន្ត្រីវៀតណាមចាប់ផ្តើមដំណើរទស្សនកិច្ចនៅបែឡារូស(http://nguyentandung.org/.) |
មុននោះ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅរុស្ស៊ី នារសៀលថ្ងៃទី ១៥ឧសភា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានជួប
សន្ទនា ជាមួយ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin សំដៅនាំទំនាក់ទំនងដៃ គូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ អភិវឌ្ឍន៍លើគ្រប់វិស័យ ជាក់ស្ដែងនិងប្រសិទ្ធ
ភាព។ នៅទីនេះ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអះអាងថា÷ រុស្ស៊ីជាដៃគូ
សំខាន់ របស់វៀតណាម និងវៀតណាមនឹងបន្តខំប្រឹងប្រែងជាមយយរុស្ស៊ី ពង្រឹង
និង ពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ÷
“ វៀតណាមវាយតំលៃខ្ពស់នូវទ្រឹស្ដីទំនាក់ទំនងកិច្ចការបរទេស របស់រុស្ស៊ិ ដែលបានប្រធានាធិបតីចុះហត្ថលេខាអនុម័ត នាខែកុម្ភះ ឆ្នាំ២០១៣។ ដែលក្នុងនោះ បន្តអះអាងថា÷វៀតណាមជាដៃគូសំខាន់របស់រុស្ស៊ី និងជំរុញទំនាក់ទំនងដៃគូយុទ្ធ
សាស្ត្រលើ គ្រប់វិស័យជាមួយវៀតណាមដោយឥតឈប់ឈរ។”
រីឯ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានអះអាងថា÷កិច្ចសហប្រតិ
បត្តិការក្នុងវិស័យថាមពល ជាទឹសដៅមួយ១ ក្នុងចំណោមទិសដៅអាទិភាពសហ
ប្រតិបត្តិ ការជួរមុខ រវាងប្រទេសទាំងពីរ។ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានសង្កត់ធ្ងន់ថា÷
“ ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ រួមទាំងទំនាក់ទំនងរួមអំពិវិស័យថាមពល ប្រេងឧស្ម័ន្ធ ថាមពលបរមាណូ កែច្នៃម៉ាស៊ីន និង បច្ចេកទេសយោធា។ ខ្ញុំសង្ឃឹមថា÷បណ្ដាយន្តការសហប្រតិបត្តិការរវាង ប្រ
ទេស ទាំងពីរ នឹងបន្តអភិវឌ្ឍន៍ប្រកបដោយជោគជ័យ។”
បញ្ចប់ដំណើរទស្សនកិច្ច ប្រទេសទាំងពីរបានចេញសេចក្ដីថ្លែងការណ៍រួម វៀតណាមនិងរុស្ស៊ី និងឯកភាពថា÷ ដំណើរទស្សនកិច្ចជាផ្លូវការនៅរុស្ស៊ី
លើកនេះ របស់ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានរួមចំណែកសំខាន់ក្នុងការជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងវៀតណាមនិងរុស្ស៊ី។
នារសៀលថ្ងៃទី១៦ឧសភានៅរដ្ឋានី Minsk បែឡារូស នាយករដ្ឋមន្រ្តីបេឡារូស
លោក Mikhail Myasnikovich បានធ្វើអធិបតីភាពទទូលនាយករដ្ឋមន្ត្រីNguyen
Tan Dung ដែលបំពេញទស្សនកិច្ចនៅបែឡារូស ជាផ្លូវការពីថ្ងៃទី១៥ដល់១៧
ឧសភា។ភាគីទាំង២បានដំណើរការចរចារស្តីពីទិសដៅដំណោះស្រាយសំខាន់ៗ
សំដៅបង្កើនទំនាក់ទំនងប្រពៃណីនិងជំរុញកិច្ចសហប្រតិបត្តិការលើច្រើនវិស័យ
រវាងប្រទេសទាំង២។នាយករដ្ឋមន្ត្រីទាំង២រូបបានអះអាងថាបន្តកិច្ចសហប្រតិ
បត្តិការយោធាព្រមទាំងពង្រីកសកម្មភាពផ្សេងៗទៀត។បន្ទាប់ពីការចរចារ
នាយករដ្ឋមន្ត្រីទាំង២រូបបានរៀបចំសន្និសីតកាសែតស្តីពិលទ្ឋផលនៃដំណើរ
ទស្សនកិច្ចនេះ។ថ្លែងមតិជាមួយមជ្ឈដ្ឋានអនកកាសែតនាយករដ្ឋមន្រ្តី Nguyen
Tan Dung បានគូសបញ្ជាក់ថា៖" យើងខ្ញុំបានពិភាក្សារាល់វិធានការសំដៅបង្កើន
តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគី។ ភាគីទាំង២បានឯកភាពបង្កើនប្រសិទ្ឋភាព
សកម្មភាពនៃគណះកម្មាធិការអន្តររដ្ឋាភិបាលនិងប្តេជ្ញាអនុវត្តល្អរាល់ភែនការដែល
បានដាកចេញក្នុងកម្មវិធីសេដ្ឋកិច្ចក្នុដំណាក់កាល២០១៣-២០១៥។ "
បញ្ចប់ការចរចារនាយករដ្ឋមន្រ្តយីទាំង២រូបបានចុះហត្ថលេខាលើសេច្ចក្តីថ្លែងការណ៍
រួមស្តីពិលទ្ឋផលនៃដំណើរទស្សនកិច្ចបេឡារូសរបសើនាយករស្ឋមន្រ្តី Nguyen
Tan Dung។