នាយករដ្ឋមន្ត្រីវៀតណាមចូលរួមពិធីបង្ហូតទង់ថ្នាក់ជាតិលើនាវាមុជទឹកដំបូងចំនួន២គ្រឿងរបស់វៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមចូលរួមពិធីបង្ហូតទង់ថ្នាក់ជាតិលើនាវាមុជទឹកដំបូងចំនួន២គ្រឿងរបស់វៀតណាម - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាមចូលរួមពិធីបង្ហូតទង់ថ្នាក់ជាតិលើនាវាមុជទឹកដំបូងចំនួន២គ្រឿងរបស់
វៀតណាម (VOV)

        Vovworld-ពិធីបង្ហូតទង់ជាតិថ្នាក់ជាតិលើនាវាមុជទឹកដំបូងចំនួន២គ្រឿង​របស់​
វៀតណាមគឺនាវា HQ-182 ហាណូយនិង HQ-183 ទីក្រុងហូជីមិញ​បាន​ប្រព្រឹត្ត​ទៅ​ដ៏មហោឡារិតនាព្រឹកថ្ងៃទី៣មេសានៅកំពង់ផែយោធា Cam Ranh ខេត្ត Khanh Hoa ភាគកណ្ដាលវៀតណាម។

        ថ្លែងមតិបន្ទាប់ពីពិធីបង្ហូតទង់ជាតិ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen
Tan Dung បានសង្កត់ធ្ងន់ថា នេះជាព្រឹត្តិការណ៍ដ៏សែនសំខាន់ដែលកត់សម្គាល់
ជំហានអភិវឌ្ឍន៍ថ្មី របស់កងទ័ពជើងទឹកប្រជាជនវៀតណាមនិយាយដោយឡែក​និងរបស់កងទ័ណប្រជាជនវៀតណាមនិយាយរួម។ នាយករដ្ឋមន្ត្រី Nguyen Tan
Dung បានលើកច្បាស់ថា៖

        “រួមជាមួយការអភិវឌ្ឍន៍យ៉ាងលឿនចីរភាពសេដ្ឋកិច្ចសង្គម បក្សទាំងមូល
កងទ័ពទាំងមូលនិងប្រជាជនវៀតណាមទាំងមូលត្រូវរួមកំលាំងកាយ​ចិត្ត ត្រូវ
ប្រមូលផ្ដុំ​កំលាំងកសាងកងទ័ពប្រជាជន នគរបាលប្រជាជនឲ្យរឹងមាំលើគ្រប់
វិស័យ ក្នុងនោះ​ការកសាងកំលាំងបដិវត្តន៍ តាមទិសរៀបរយចំណាលទំនើប​កំ
លាំង​កងទ័ព​ជើងទឹក កងទ័ពជើងអាកាស និងកំលាំងសំខាន់ផ្សេងៗ។ ក្នុង​ឱកាស​
នេះ យើងអះអាងជាថ្មីម្ដងទៀត នូវគោលមាគ៌ាការពារប្រទេស​របស់​វៀតណាម​គឺសន្តិភាពនិងការពារដោយខ្លួនឯង។ វៀតណាមទំនើបភាវូបនីយកម្ម​កងទ័ព​
ដើម្បីការពារប្រទេស មិនតម្រង់ទៅលើប្រទេសណាមួយឡើយ។”

        នាយករដ្ឋមន្ត្រីបានឲ្យដឹងថា នាពេលខាងមុខនឹងមានបន្ថែមនាវាមុជ​ទឹក​ទំនើបចំនួន៤គ្រឿងទៀតបានចូលរួមកងពលតូចនាវាមុជទឹកវៀតណាម។ នាយករដ្ឋមន្ត្រីមានបំណងថា កងទ័ពជើងទឹកនឹងជាកំលាំងស្នូល កំលាំងប្រយុទ្ធ​ខ្ពស់ក្នុងកិច្ចការការពាររឹងមាំនូវអធិបតេយ្យភាពកោះសមុទ្រដ៏ពិសិទ្ធិនៃមាតុ​
ប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ