|
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung និងឧបនាយករដ្ឋមន្ត្រី Vu Duc Dam បានជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Bac Lieu (ភាគខាងត្បូងវៀតណាម) (Image: Vietnam+) |
(VOVworld) – នាព្រឹកថ្ងៃទី ២៦ មេសា នាយករដ្ឋមន្ត្រីវៀតណាម លោក
Nguyen Tan Dung និងឧបនាយករដ្ឋមន្ត្រី Vu Duc Dam បានជួបធ្វើការជាមួយ
ថ្នាក់ដឹកនាំខេត្ត Bac Lieu (ភាគខាងត្បូងវៀតណាម) អំពីភារកិច្ចនិងទិសដៅ
អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុង តំបន់នាពេលខាងមុខ។
ថ្លែងមតិសន្និដ្ឋានក្នុងជំនួបធ្វើការ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានស្នើរ
ឲ្យថ្នាក់ដឹកនាំខេត្ត Bac Lieu ធ្វើអាជីវកម្មសក្តានុភាព ជាពិសេសគឺសក្តានុភាព
ខាងដីធ្លីនិងមនុស្ស៊ ក្រៅពីនោះ ប្រមូលផ្តុំទៅលើការពិនិត្យមើលគំរោងការ ណ៍វិនិយោគហេដ្ឋារចនាសម្ព័ន្ធ អភិវឌ្ឍន៍ឧស្សាហកម្មកែច្នៃជលផលកសិផល
នាំចេញ ដែលមានគុណភាពខ្ពស់។ នាយករដ្ឋមន្ត្រីក៏បានអះអាងថា៖ រដ្ឋាភិ
បាលគាំទ្រខេត្ត Bac Lieu ក្នុងការអភវិឌ្ឍន៍អគ្គិសនីខ្យល់ ដោយសារ នេះគឺជានិន្នាការរួមរបស់ពិភពលោក។ ទន្ទឹមនឹងនោះ លោក Nguyen Tan Dung
ក៏បានស្នើរឲ្យខេត្ត Bac Lieu បន្តពង្រីកំលាំងទេសចរណ៍របស់ខ្លួនដើម្បីដោះ
ស្រាយបញ្ហាការងារធ្វើនិងកាត់បន្ថយភាពក្រីក្រ ជាដើម៕