នាយករដ្ឋមន្ត្រីវៀតណាមជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Dak Lak

នាយករដ្ឋមន្ត្រីវៀតណាមជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Dak Lak - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាមជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Dak Lak

(VOV)_នាព្រឹកថ្ងៃទី២៤ វិច្ឆិកា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី​វៀតណាម
 លោក Nguyen Tan Dung បានជួបធ្វើការជាមួយថ្នាក់ដឹក​នាំស្នូលខេត្ត Dak Lak តំបន់
ខ្ពង់រាបភាគកណ្ដាលវៀតណាម អំពីស្ថានភាពសេដ្ឋកិច្ចសង្គម របស់តំបន់។ ​ថ្លែង
មតិ​នៅទីនេះ លោក Nguyen Tan Dung បានវាយតំលៃខ្ពស់ចំពោះការខិតខំ​ប្រឹង
ប្រែងរបស់ខេត្ត Dak Lak ​ក្នុងការលាតត្រដាងអនុវត្តបណ្ដាសេចក្ដី​សម្រេចចិត្ត​ ការ
សន្និដ្ឋានរបស់មជ្ឈឹមបក្ស ​រដ្ឋាភិបាល ដែលក្នុងនោះការ​សន្និដ្ឋានរបស់ការិយាល័យនយោបាយ ស្ដីពីការកសាង និងអភិវឌ្ឍន៍​ទីក្រុង Buon Ma Thuot ក្លាយទៅជាទីក្រុង
កណ្ដាលរបស់តំបន់ Tay Nguyen។ នាយករដ្ឋមន្ត្រី Nguyen Tan Dung ក៏បានស្នើខេត្ត 
Dak Lak ត្រូវពង្រីកអោយអស់សក្ដានុភាព ឧត្តមភាព ដើម្បីអភិវឌ្ឍន៍ អនុវត្តល្អរាល់
គោលនយោបាយធានាសុខុមាលភាពសង្គម និងផលប្រយោជន៍សង្គម កាត់​បន្ថយ
ភាពក្រីក្រ …លៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ