នាយករដ្ឋមន្ត្រីវៀតណាមជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Phu Tho និងខេត្ត Ha Nam
|
នាយករដ្ឋមន្រ្តី Nguyen Tan Dung ជួបធ្វើការជាមួយ
ថ្នាក់ដឹកនាំខេត្ត Ha Nam (រូបថតៈ chinhphu.vn) |
(VOV)_ ខេត្ត Phu Tho និងខេត្ត Ha Nam ត្រូវនាំវិទ្យាសាស្ត្រ បច្ចេកវិទ្យាចូលក្នុងផលិត
កម្មកសិកម្មផ្សាភ្ជាប់ជាមួយកម្មវិធីកសាងជនបទថ្មីយ៉ាងឆាប់ៗ ទន្ទឹមនឹងនោះ ធ្វើអាជីវ
កម្មលើសក្ដានុភាព ឧត្តមភាពដើម្បីអភិវឌ្ឍន៍បណ្ដាផ្នែកសេវាកម្ម ទេសចរណ៍ និងទាក់
ទាញការវិនិយោគបច្ចេកវិទ្យាខ្ពស់ ប្រើប្រាស់ថាមពលតិច ស្និទ្ធិស្នាលជាមួយបរិស្ថាន។ នេះគឺជា ការផ្តើមគំនិតរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung នៅ
ក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំស្នូលខេត្ត Phu Tho និងខេត្ត Ha Nam ស្ដីពីស្ថានភាពសេដ្ឋកិច្ច សង្គមក្នុងតំបន់។ ចំពោះខេត្ត Phu Tho នាយករដ្ឋមន្ត្រី Nguyen Tan Dung
បានចាត់ទុកថា÷ទន្ទឹមនឹងបណ្ដាសមិទ្ធិផលដែលទទួលបាននោះខេត្ត Phu Tho ត្រូវ
ប្រមូលផ្តុំអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ដែលបានដាក់ចេញក្នុងឆ្នាំ២០១៣
ប្រកបដោយមានប្រសិទ្ធិភាពខ្ពស់បំផុត។ ដែលក្នុងនោះត្រូវយកចិត្តទុកដាក់ដល់ការ
អភិវឌ្ឍន៍ផលិតកម្មកសិកម្ម ផ្សាភ្ជាប់ជាមួយឧស្សាហកម្មកែច្នៃ និងទីផ្សារប្រើប្រាស់
ដើម្បីកសាងជនបទថ្មី…។ល។
ចំពោះខេត្ត Ha Nam នាយករដ្ឋមន្ត្រី Nguyen Tan Dung បានស្នើខេត្ត Ha Nam ត្រូវប្តេជ្ញាចិត្តជាងទៀត ក្នុងការអនុវត្តកម្មវិធីកសាងជនបទថ្មី ផ្សាភ្ជាប់ជាមួយការ
ផ្ទេរប្តូររចនាសម្ព័ន្ធកសិកម្ម កសាងបណ្ដាវាលស្រែធំ អភិវឌ្ឍន៍ឧស្សាហកម្មកែច្នៃ។
ទន្ទឹមនឹងនោះ ត្រូវយកចិត្តទុកដាក់ដល់ការងារត្រួតពិនិត្យ ដោះស្រាយរាល់
ការលំបាក បង្កលក្ខណះអោយអង្គភាពអាជីវកម្មអភិវឌ្ឍន៍ផលិតកម្ម អាជីវកម្ម …
។ល។ នាយករដ្ឋមន្ត្រី Nguyen Tan Dung ក៏បានក្រើនរំលឹកខេត្ត Ha Nam ត្រូវបន្ត
អនុវត្តព្រមៗគ្នា រាល់ដំណោះស្រាយធានាសុខុមាលភាពសង្គម ដោះស្រាយបញ្ហាការ
ងារធ្វើ បង្កើនចំណូលសំរាប់ពលករ លើកស្ទូយជីវភាពរស់នៅសំរាប់ប្រជាជនក្នុងតំបន់៕