នាយករដ្ឋមន្ត្រីវៀតណាមជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Yen Bai
|
នាយករដ្ឋមន្ត្រីវៀតណាមជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Yen Bai(http://baodientu.chinhphu.vn/) |
(VOV)_នារសៀលថ្ងៃទី១៩ កញ្ញា នៅក្នុងដំណើរទៅបំពេញការងារនៅបណ្ដាខេត្តភាគខាងជើងវៀតណាម នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen
Tan Dung បានមានជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Yen Bai ស្ដីពីសភាព ការណ៍សេដ្ឋកិច្ច សង្គមរបស់តំបន់។
នៅជំនួបធ្វើការនេះ លោក Nguyen Tan Dung បានលើកសរសើរ និងវាយតំ
លៃខ្ពស់ រាល់ការខំប្រឹងប្រែង លទ្ធផលដែលបក្សភាគ រដ្ឋអំណាច និងប្រជាជនខេត្ត
Yen Bai ទទួលបានក្នុងរយៈពេលកន្លងទៅ។ ទន្ទឹមនឹងនោះ លោកNguyen Tan Dung ក៏បានស្នើខេត្ត Yen Bai ត្រូវបន្តពង្រីករាល់លទ្ធផលដែលទទួលបាន ខំប្រឹងប្រែង ជំនះពុះពារលើរាល់ការលំបាកសាកល្បង ខំប្រឹងប្រែងសម្រេចរាល់គោលដៅ ដែលបានដាកចេញ។
មុននោះ នាព្រឹកថ្ងៃទី១៩កញ្ញា នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអញ្ជើញ ទៅអុជធូប គោរពវិញ្ញាណក្ខ័ណ្ឌ លោកប្រធានហូជីមិញ នៅវិហាលោកប្រធានហូជី
មិញ នៅទីក្រុង Tuyen Quang ផងដែរ៕