(VOVworld) - ក្នុងជំនួបធ្វើការនាព្រឹកថ្ងៃទី១០ មិនា នៅរដ្ឋធានីហាណូយ នាយក រដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung និងក្រុមប្រធានអគ្គសហព័ន្ធពលកម្ម
វៀតណាម បានវាយតំលៃនូវលទ្ធផលនៃការអនុវត្តបទបញ្ញាត្តិសហការស្ដីពីទំនាក់ ទំនងការងាររវាងរដ្ឋាភិបាលជាមួយអគ្គសហព័ន្ធពលកម្មវៀតណាមក្នុងឆ្នាំ២០១៤ និងឯកសារលើភារកិច្ចស្នូលសំរាប់ឆ្នាំ២០១៥។លោក Nguyen Tan Dung បាន សង្កត់
ធ្ងន់ថា៖
“យើងត្រូវសហការល្អជាងដើម្បីធានាល្អ ថែទាំល្អជាងទៀតនូវផលប្រយោជន៍និង ជីវភាពរស់នៅរបស់ពលករក្នុងបញ្ហានានាដូចជា ទារកដ្ឋានសំរាប់កូនចៅរបស់
ពលករ លំនៅដ្ឋានសំរាប់កម្មករ ការបង់លុយធានារ៉ប់រងសង្គមសំរាប់ពលករ និង បញ្ហាជំពាក់ប្រាក់ខែជាដើម”។
លោកនាយករដ្ឋមន្រ្តីបានស្នើរឲ្យអគ្គសហព័ន្ធពលកម្ម បន្តសហការជាមយួរដ្ឋា ភិបាលក្នុងការកសាងច្បាប់ គោលនយោបាយ ជាពិសេសគឺគោលនយោបាយ ទាក់ទិនដោយផ្ទាល់ដល់កម្មករ និយោជិក និងពលករ អនុវត្តប្រកបដោយប្រសិទ្ធ ភាពនូវសេចក្ដីសន្និដ្ឋានរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាលក្នុងជំនួបធ្វើការជាមួយ
អគ្គសហព័ន្ធពលកម្ម ព្រមទាំងសហការយ៉ាងស្អិតរមួតក្នុងដំណើរការចរចារ
អំពីកិច្ចព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វិក (TPP)៕