នាយករដ្ឋមន្ត្រីវៀតណាមជួបប្រាស្រ័យជាមួយឧបនាយករដ្ឋមន្ត្រីរុស្ស៊ី

(VOV)_នាថ្ងៃទី ១៥តុលា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានទទួលជួបសន្ទនាជាមួយ ឧបនាយករដ្ឋមន្ត្រីទី១រុស្ស៊ី I.I Shuvalov ដែលកំពុង មកបំពេញទស្សនកិច្ចនៅវៀតណាម និង ដំណើការកិច្ចប្រជុំលើកទី ១៦ គណះកម្មា
ធិការអន្តររដ្ឋាភិបាលវៀតណាម-រុស្ស៊ី ស្ដីអំពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងវិទ្យាសាស្ត្រ បច្ចេកវិទ្យា។

             
នាយករដ្ឋមន្ត្រីវៀតណាមជួបប្រាស្រ័យជាមួយឧបនាយករដ្ឋមន្ត្រីរុស្ស៊ី - ảnh 1
ជំនួបរវាងឧបនាយករដ្ឋមន្ត្រីទី១រុស្ស៊ី I.I Shuvalov និងនាយករដ្ឋមន្រ្តីវៀតណាម
លោក Nguyen Tan Dung 


            នៅទីនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dungបានវាយតំ
លៃខ្ពស់កិច្ច ប្រជុំ ដើម្បីត្រៀមរៀបចំយ៉ាងល្អបំផុរ សំរាប់ដំណើរមកបំពេញទស្សន​កិច្ចជាផ្លូវការនៅវៀតណាម របស់ ប្រធានាធីបតីរុស្ស៊ី V.Putin ក្នុងរយះពេលខាងមុខ
នេះ។ នាយករដ្ឋមន្ត្រី​ Nguyen Tan Dung  បានស្នើថា៖ក្នុងកិច្ចប្រជុំលើកនេះ ភាគីទាំង
ពីរត្រូវពិនិត្យ​ឡើងវិញរាល់កិច្ចសហប្រតិបត្តិការក្នុងរយះពេលកន្លងទៅ និង ​ពិភាក្ស​អំពីបណ្ដាដំណោះស្រាយជាក់ស្ដែងក្នុងកិច្ចសហប្រតិបត្តិការក្នុងរយះបេលខាងមុខនេះ។

            ឧបនាយករដ្ឋមន្ត្រីទី១រុស្ស៊ី I.I Shuvalov បានអះអាងថា៖​រុស្ស៊ីយកចិត្តទុកដាក់​ជាបិសេសចំពោះទំនាក់ទំនង សហប្រតិបត្តិការជាមួយវៀតណាម លើគ្រប់វិស័យ​ពិ
សេសគឺ៖​សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ…។ល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ