នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយថ្នាក់ដឹកនាំធនាគារពិភពលោកនិងមូលនិធិរូបីយវត្ថុ
|
រូបថតVNA |
(VOV)_នៅក្នុងជំនួបសន្ទនាជាមួយ នាយកធនាគារពិភពលោក ( WB) Jim Yong Kim នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានវាយតំលៃខ្ពស់ចំពោះ ការដែលថ្នាក់ដឹកនាំ WB បានឯកភាពបញ្ជូនវៀតណាមចូលក្នុងបញ្ជីរាយនាមនៃបណ្ដាប្រទេសត្រូវបានរក្សារប្រភពទុនអនុគ្រោះ ក្នុងរយះពេល៣ឆ្នាំខាងមុខនេះ (២០១៤-២០១៧)។ ទន្ទឹមនឹងនោះលោកបានវាយតំលៃខ្ពស់ចំពោះការដែល WB កំពុងខំប្រឹងប្រែងចរចារ លើកបញ្ជុះបញ្ជូលបណ្ដាវិនិយោគិន ដើម្បីប្រមូលផ្តុំប្រភពទុនអោយសម្ព័ន្ធសមាគមន៍អភិវឌ្ឍន៍អន្តរជាតិ (IDA)សំរាប់ជួយឧបត្ថម្ភបណ្ដាប្រទេសក្នុងការខ្ចី IDA នាពេលខាងមុខនេះ…។ល។ នាយករដ្ឋមន្ត្រីក៏បានអះអាងនូវតួនាទីកាន់តែសំខាន់របស់ WB ជាមួយបុព្វហេតុអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់វៀតណាម ពិសេសគឺនាពេលខាងមុខនេះ។
នាយកធនាគារពិភពលោក ( WB) Jim Yong Kim បានវាយតំលៃខ្ពស់ចំពោះរាល់សមិទ្ធិដែលវៀតណាមដណ្ដើមបានក្នុងការកាត់បន្ថយភាពក្រីក្រ គ្រប់គ្រងអតិផរណា អភិវឌ្ឍន៍ចិរភាព និងអះអាងថា÷ WB បន្តអនុវត្តរាល់ការសន្យាជួយឧបត្ថម្ភវៀតណាម ទាក់ទិននឹងប្រភពទុន IDA (២០១៤-២០១៧) ត្រៀមខ្លួនជាស្រេចជយយឧបត្ថម្ភវៀតណាមអំពីទុនសំរាប់គំរោងការណ៍នានា…។ល។
ក្នុងជំនួបសន្ទនា អគ្គនាយកមូលនិធិអន្តរជាតិ (IMF) លោកស្រី Christine Largarde នាយករដ្ឋមន្ត្រី Nguyen Tan Dung បានវាយតំលៃខ្ពស់កិច្ចសហប្រតិបត្តិការ និងការជួយឧបត្ថម្ភ IMF សំរាប់វៀតណាម ពីមុនមក។ ទន្ទឹមនឹងនោះ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានស្នើ÷ IMF បន្តរួមសហការយ៉ាងជិតស្និទ្ធិជាមួយរដ្ឋាភិបាលវៀតណាម ដើម្បីនាំចេញបណ្ដាការវាយតំលៃ ជួយឧបត្ថម្ភបច្ចេកទេសសំរាប់វៀតណាម…។ល។ លោកស្រី Christine Largarde បានវាយតំលៃខ្ពស់ចំពោះការបញ្ជាណែនាំរបស់រដ្ឋាភិបាលវៀតណាម ក្នុងគោលនយោបាយស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច៕