នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយថ្នាក់ដឹកនាំបក្ស រដ្ឋឡាវ

នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយថ្នាក់ដឹកនាំបក្ស រដ្ឋឡាវ - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយថ្នាក់ដឹកនាំបក្ស រដ្ឋឡាវ

(VOV)_ក្នុងក្របខ័ណ្ឌដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណះរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតឡាវ នារសៀលថ្ងៃទី២៦មេសា បន្ទាប់ពីជំនួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីឡាវ  លោក Thongloun Sioulith នាយករដ្ឋមន្ត្រីវៀតណាម ​លោក Nguyen Xuan Phuc បានអញ្ជើញជួបសម្ដែងការគួរសមអគ្គលេខាបក្ស​ និងជាប្រធានរដ្ឋឡាវ លោក Bounnhang Volachith ជួបប្រាស្រ័យប្រធានរដ្ឋ​សភាឡាវ លោកស្រី Pany Yathoutu អចិន្ត្រៃយ៍គណៈលេខា និងជាអនុប្រធាន​រដ្ឋឡាវ​ លោក Phankham Viphavan និងប្រធានមជ្ឈឹមសមាគមមិត្តភាពឡាវ-វៀតណាម ​លោក Vilayvong Butdakham។

           អញ្ជើញជួបសម្ដែងការគួរសមអគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ លោក Bounnhang Volachith  នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បាន​អះអាង​ថា៖ បក្ស រដ្ឋ រដ្ឋាភិបាលនិងប្រជាជនវៀតណាម ជានិច្ចកាលគោរព និងលៃទុកអាទិភាពខ្ពស់បំផុតចំពោះការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ  រវាងវៀតណាមនិងឡាវ។ រីឯ ​អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ លោក Bounnhang Volachith​ វាយតំលៃខ្ពស់លទ្ធផលនៃជំនួបសន្ទនារវាងនាយករដ្ឋមន្ត្រីទាំងពីររូប ហើយស្នើអោយនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ត្រូវបញ្ជាណែនាំគ្រប់ក្រសួង ស្ថាប័នទាក់ទិននៃប្រទេសទាំងពីរ អនុវត្តកិច្ចព្រមព្រៀងជាន់ខ្ពស់ប្រកបដោយប្រសិទ្ធភាព នៅក្នុងសម័យប្រជុំលើកទី៣៩ គណៈកម្មាធិការអន្តររដ្ឋាភិបាលស្ដីអំពីកិច្ច​សហប្រតិបត្តិការទ្វេភាគីវៀតណាម-ឡាវ។

          នៅក្នុងជំនួបប្រាស្រ័យ ប្រធានរដ្ឋសភាឡាវ លោកស្រី Pany Yathoutu អចិន្ត្រៃយ៍គណៈលេខា និងជាអនុប្រធានរដ្ឋឡាវ លោក Phankham Viphavan ​បានសង្កត់ធ្ងន់ថា៖ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បាននរួមចំណែកសំខាន់ចូលក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនង​ប្រពៃណី​ សាមគ្គីពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ​ពិសេសក្នុងសភាពការណ៍ដែលបក្សទាំងពីរ រដ្ឋទាំងពីរ រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ អបអរសាទរឆ្នាំសាមគ្គីភាព មិត្តភាពវៀតណាម-ឡាវ​២០១៧៕

ប្រតិកម្មទៅវិញ

ផ្សេងៗ