នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនជួរមុខថៃ

(VOVWORLD) -ក្នុងក្របខ័ណ្ឌនៃដំណើរបំពេញទស្សនកិច្ចនៅថៃ នាព្រឹកថ្ងៃទី១៨សីហា នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានទទួលជួបសន្ទនាថ្នាក់ដឹកនាំ នៃសម្ព័ន្ធក្រុមហ៊ុនធំមួយចំនួនរបស់ថៃ រួមមាន៖ សម្ព័ន្ធក្រុមហ៊ុន SGC សម្ព័ន្ធក្រុមហ៊ុន Big C & Group  ធនាគារ Kasikorn និងសម្ព័ន្ធក្រុមហ៊ុន Central Group ។
នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនជួរមុខថៃ - ảnh 1

នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនជួរមុខថៃ

ក្នុងក្របខ័ណ្ឌនៃដំណើរបំពេញទស្សនកិច្ចនៅថៃ នាព្រឹកថ្ងៃទី១៨សីហា នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានទទួលជួបសន្ទនាថ្នាក់ដឹកនាំ នៃសម្ព័ន្ធក្រុមហ៊ុនធំមួយចំនួនរបស់ថៃ រួមមាន៖ សម្ព័ន្ធក្រុមហ៊ុន SGC សម្ព័ន្ធក្រុមហ៊ុន Big C & Group  ធនាគារ Kasikorn និងសម្ព័ន្ធក្រុមហ៊ុន Central Group ។

ជួបសន្ទនាជាមួយ លោក Vikrom Kromadit អគ្គនាយកសម្ព័ន្ធក្រុមAMATA និងលោកស្រី Somhatai Panicheawa អគ្គនាយកក្រុមហ៊ុន AMATA  វៀតណាម លោក Nguyen Xuan Phuc បានអះអាងថា៖ រដ្ឋាភិបាលវៀតណាមជានិច្ចកាលបង្កលក្ខណះងាយស្រួលសំរាប់វិនិយោគិនបរទេសនៅវៀតណាម ដែលក្នុងនោះមាន AMATA ផង។

ជួបសន្ទនាជាមួយ លោក Roongrote Rangsiyopash ប្រធានក្រុមប្រឹក្សាអភិបាលនិងជានាយកប្រតិបត្តិ សម្ព័ន្ធក្រុមហ៊ុន SGC នាយករដ្ឋមន្ត្រី បានអោយដឹងថា៖គាំទ្របណ្ដាគំរោងការណ៍វិនិយោគរបស់សម្ព័ន្ធក្រុមហ៊ុន ក្នុងនោះមានគំរោងការណ៍ចម្រាញប្រេងភាគខាងត្បូង (LSP) នៅ ខេត្ត Ba Ria - Vung Tau ជាមួយទុនវិនិយោគសរុប ចំនួន 5,4 ពាន់លានដុល្លារអាមេរិក។ លោកនាយករដ្ឋមន្ត្រីបានលើកឡើងថា៖ នេះគឺជាគម្រោងការណ៍ធំសំខាន់របស់វៀតណាម ព្រមទាំងនេះក៏ជាគម្រោងការណ៍ដែលបាននាយករដ្ឋមន្រ្តីវៀតណាមនិងថៃ រំពឹងថានឹងជំរុញកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ