នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយទីប្រឹក្សាពិសេសនៃសម្ព័ន្ធភាពសមាជិក សមាជិកាសភាជប៉ុន-វៀតណាម
|
នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយទីប្រឹក្សាពិសេសនៃសម្ព័ន្ធភាពសមាជិក សមាជិកាសភាជប៉ុន-វៀតណាម |
(VOV)_នៅក្នុងជំនួបសន្ទនាជាមួយលោក Tsutomu Takebe នារសៀលថ្ងៃទី១៤
កក្កដា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានសង្កត់ធ្ងន់ថា៖ ទំនាក់
ទំនងដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយ ស៊ីជំរៅរវាងវៀតណាមនិងជប៉ុន បន្តមានការ
អភិវឌ្ឍន៍ខ្លាំងក្លា ប្រសិទ្ធិភាព នាំមកនូវផលប្រយោជន៍ជាក់ស្ដែងសំរាប់ប្រទេសទាំង
ពីរ។ លោក Nguyen Tan Dung ក៏វាយតំលៃខ្ពស់ចំពោះការរួមវិភាគទានរបស់លោក
Tsutomu Takebe ក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ វៀតណាមនិងជប៉ុន
ហើយនាយករដ្ឋមន្ត្រីក៏មានគោលបំណងថា៖ លោក Tsutomu Takebe បន្តខំប្រឹង
ប្រែងជំរុញរាល់សកម្មភាពសហប្រតិបត្តិការ ជួបប្រាស្រ័យរវាងប្រទេសទាំងពីរផងដែរ។
រីឯលោក Tsutomu Takebe បានអះអាងថា៖ នឹងបន្តធ្វើអស់ពីកម្លាំងកាយចិត្ត
របស់ខ្លួន ដើម្បីការអភិវឌ្ឍន៍ ទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-ជប៉ុនលើ
គ្រប់វិស័យ ជំរុញអង្គភាពអាជីវកម្មជប៉ុនវិនិយោគចូលក្នុងសំណង់ធំៗនៅវៀតណាមផងដែរ៕