នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចហ៊ុនសែន
|
នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចហ៊ុនសែន |
(VOV)_នាព្រឹកថ្ងៃទី២៥មេសា នៅវិមានសន្តិភាព រាជធានីភ្នំពេញ បានប្រព្រឹត្តទៅពិធីទទួលបដិសណ្ឋារកិច្ចដ៏មហោឡារឹក នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងលោកជំទាវដែលទៅបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជាក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រីរាជរដ្ឋាភិបាល កម្ពុជាសម្ដេចហ៊ុនសែននិងលោកជំទាវ។នៅក្នុងជំនួបសន្ទនាបន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច នាយករដ្ឋមន្ត្រីទាំងពីររូប បានឯកភាពបន្តលើកទឹកចិត្តបណ្ដាសកម្មភាពពាណិជ្ជកម្ម សេវាកម្ម និងកិច្ចសហប្រតិបត្តិការរវាងតំបន់ផ្សេងៗ នៃប្រទេសទាំងពីរ ជាពិសេសគឺតំបន់ជាប់ព្រំដែ ប្រកបដោយស្មារតីជិតខាងល្អ មិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។
ភាគីទាំងពីរបានឯកភាពបញ្ជាណែនាំគណៈកម្មាធិការចម្រុះខ័ណ្ឌស៊ីម៉ា បោះបង្គោលព្រំដែនលើដីគោក នៃប្រទេសទាំងពីរ ជំរុញការចរចារ ស្វែងរកដំណោះស្រាយ ចំពោះបញ្ហានៅមានការខ្វែងគំនិត សហប្រតិបត្តិការជិតស្និទ្ធជាមួយគ្នាក្នុងការគ្រប់គ្រងព្រំដែន កសាងខ្សែព្រំដែនរវាងប្រទេសទាំងពីរប្រកបដោយសន្តិភាពស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ចីរភាព។
ភាគីទាំងពីរបានអះអាងបន្តជំរុញខ្លាំងការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ឯកភាពបង្កលក្ខណះងាយស្រួល និងស្វែងរកចំណេះស្រាយប្រសិទ្ធភាពជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដូច ជា៖ពាណិជ្ជកម្ម វិនិយោគ ធនាការ ថាមពលអគ្គីសនី អប់រំនិងបណ្ដុះបណ្ដាល។
វៀតណាមនិងកម្ពុជាបន្តជំរុញកិច្ចសហប្រតិបត្តិការជិតស្និទ្ធិក្នុងវិស័យសន្តិសុខ ការពារជាតិនិងអះអាងថា៖មិនអនុញ្ញាត្តិអោយកងកម្លាំងអមិត្តណាមួយបានប្រើប្រាស់ដែនដីរបស់ប្រទេសម្ខាងបង្កអន្តរាយ បង្កការខូចខាតចំពោះសន្តិសុខប្រទេសមួយទៀត និងបំផ្លេចបំផ្លាញ់ទំនាក់ទំនងមិត្ត ភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឡើយ។ នាយករដ្ឋមន្ត្រីទាំងពីររូបក៏បានឯកភាពបង្កើន កិច្ចសហប្រតិបត្តិការក្នុងវិស័យបង្កាប្រឆាំងភេរវកម្ម គ្រឿងញៀន និងជួញដូរមនុស្សផងដែរ៕