នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីថៃ
|
នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីថៃ |
(VOV)_ក្នុងឱកាសចូលរួមសន្និសីទជាន់ខ្ពស់ពិសេសអាស៊ាន-អាមេរិកនៅអា
មេរិក នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានមានជំនួបសន្ទនាជា
មួយសមភាគីថៃ លោក Prayut Chan Ocha ដើម្បីពិភាក្សាអំពីវិធានការជំរុញកិច្ចស
ហប្រតិបត្តិការរវាងប្រទេសទាំងពីរ នាពេលខាងមុខនេះ។ នាយករដ្ឋមន្ត្រីទាំងពីររូប
បានឯកភាពបញ្ជាណែនាំកម្មវិធីសកម្មភាព អនុវត្តទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ ដំ
ណាក់កាល ២០១៤-២០១៨ និងបណ្ដាលទ្ធផលនៃកិច្ចប្រជុំគណរដ្ឋមន្ត្រីរួម លើកទី
៣ (នាខែកក្កដាឆ្នាំ ២០១៥)។
នៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Tan Dung បានស្នើអោយភាគីទាំងពី
រត្រូវរួមសហការ អនុវត្តល្អអនុស្សរណះយោគយល់គ្នាស្ដីអំពីកិច្ចសហប្រតិបត្តិការ
ពលករ និងកិច្ចព្រមព្រៀងជ្រើសរើសពលករដែលបានចុះហត្ថលេខានាខែកក្កដា
ឆ្នាំ ២០១៥កន្លងទៅ។ ទន្ទឹមនឹងនោះ នាយករដ្ឋមន្ត្រីក៏បានស្នើអោយភាគីថៃ រួមស
ហការជាមួយវៀតណាម ក្នុងពេលដោះស្រាយបញ្ហាអ្នកនេសាទ នាវាចរណ៍ តាម
ស្មារតីមនុស្សធម៏ មិត្តភាពរបស់ប្រជាជននៃប្រទេសទាំងពីរ និងទំនាក់ទំនងដៃគូ
យុទ្ធសាស្ត្រ។ នាយករដ្ឋមន្ត្រីលោក Prayut Chan Ocha បានឯកភាពជំរុញខ្លាំងទំ
នាក់ទំនងសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម
វិនិយោគ និងប្រមូលផ្តុំដោះស្រាយបញ្ហាបញ្ហាសំខាន់ ដូចជា ៖កិច្ចសហប្រតិបត្តិ
ការពលករ នេសាទ និងកសិកម្ម។ នាយករដ្ឋមន្ត្រីទាំងពីររូប ក៏បានឯកភាព អំពី
ការបង្កើនចំណងសាមគ្គីភាព ពង្រីកតួនាទីជាមជ្ឈមណ្ឌល របស់អាស៊ាន ក្នុង
ពេលដោះស្រាយបញ្ហាសន្តិភាព សន្តិសុខ និងអភិវឌ្ឍន៍ក្នុងតំបន់ផងដែរ៕