នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយប្រធានព្រឹទ្ធសភាឆែក

នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយប្រធានព្រឹទ្ធសភាឆែក - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយប្រធានព្រឹទ្ធសភាឆែក

          (VOV)_​ក្នុងជំនួបសន្ទនានាថ្ងៃទី១៧ វិច្ឆិកានៅទីក្រុងហាណូយ នាយក​រដ្ឋមន្ត្រី វៀតណាម លោក Nguyen Tan Dung បានអះអាងថា៖​វៀតណាមជា​និច្ចកាលគោរព 
និងមានគោលបំណងរួមជាមួយសាធារណះរដ្ឋឆែក ជំរុញទំនាក់ទំនងរវាងប្រទេស
ទាំងពីរលើគ្រប់វិស័យ នាំមកនូវផលប្រយោជន៍ជាក់ស្ដែង ​សំរាប់ប្រទេសទាំងពីរ។ 
នាយករដ្ឋមន្ត្រី លោក Nguyen Tan Dung ក៏បានស្នើ​អោយភាគីទាងពីរត្រូវជំរុញខ្លាំង
ថែមទៀត កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុង​ជ្រោយ ពិសេសគឺសេដ្ឋកិច្ច ពាណិជ្ជ
កម្ម  វិនិយោគ ទេសចរណ៍ អប់រំនិងបណ្ដុះ​បណ្ដាល។ ប្រធានព្រឹទ្ធសភា Milan Stech
 បានអោយដឹងថា៖ ឆែកមាន​សហគមន៍​ជនវៀតណាមជាច្រើន កំពុងបានសិក្សា
រៀនសូត្រ រស់នៅ រួមចំណែក​​ក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពរវាងប្រទេស
ទាំងពីរ។ លោកក៏បាន​អះអាងថែមទៀតថា៖ ឆែកជានិច្ចកាលគោរព និងយកចិត្ត
ទុកដាក់ ជំរុញការ​អភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាម លើ
គ្រប់វិស័យ ពិសេសគឺក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ