នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយប្រធានព្រឹទ្ធសភានិងសភាជាន់ទាបបារាំង


នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយប្រធានព្រឹទ្ធសភានិងសភាជាន់ទាបបារាំង - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយប្រធានព្រឹទ្ធសភានិងសភាជាន់ទាបបារាំង

        Vovworld-ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចចូលរួមសន្និសីទលើកទី២១​អនុសញ្ញា​ក្របខ័ណ្ឌនៃអង្គការសហប្រជាជាតិស្ដីពីបំរ៉ែបំរួលអាកាសធាតុ (COP 21) នាថ្ងៃទី១ធ្នូនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Tan Dung បាន​​អញ្ចើញជួបសន្ទនាជាមួយប្រធានព្រឹទ្ធសភាបារាំងលោក Gerard Larcher និង​ប្រធានសភាជាន់ទាបលោក Claude Bartelone។ នាយករដ្ឋមន្ត្រី Nguyen Tan Dung និងថ្នាក់ដឹកនាំរដ្ឋសភាបារាំងទាំងពីររូបឯកភាពចាត់ទុកថា ប្រទេស​ទាំងពីរត្រូវនាំទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីអភិវឌ្ឍន៍យ៉ាងជាក់ស្ដែងនិង​ប្រសិទ្ធិភាព ពិសេសគឺកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មវិនិយោគសំដៅ​ឆ្លើយ​តបនឹងសំណូមពរអភិវឌ្ឍន៍នៃប្រទេសទាំងពីរក្នុងដំណាក់កាលនាបច្ចុប្បន្ន។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានស្នើរព្រឹទ្ធសភានិងរដ្ឋសភាបារាំងសំរេច​ការ​អនុម័តលើកិច្ចព្រមព្រៀងដៃគូនិងសហប្រតិបត្តការលើគ្រប់វិស័យវៀតណាម- EU (PCA) គាំទ្រចុះហត្ថលេខាជាផ្លូវការនិងអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរី​វៀតណាម- EU (PCA) យ៉ាងឆាប់រហ័ស។

        ថ្នាក់ដឹកនាំរដ្ឋសភាបារាំងទាំងពីររូបបានអះអាងថា រដ្ឋសភាបារាំងគាំទ្រការ​បង្កើនទំនាក់ទំនងលើគ្រប់វិស័យរវាងវៀតណាមនិង EU សន្យានឹងសំរេចការ​អនុម័តលើ PCA យ៉ាងឆាប់រហ័សនិងជំរុញនិងចលនារដ្ឋាភិបាលបារាំងគាំទ្រ EVFTA។

នាយករដ្ឋមន្ត្រីនិងថ្នាក់ដឹកនាំព្រឹទ្ធសភានិងសភាជាន់ទាបបានផ្លាស់ប្តូរអំពីស្ថានភាពនៅសមុទ្រខាងកើតស្ដីពីបំរ៉ែបំរួលគំរាមកំហែងសន្តិសុខសុវត្ថិភាពនិងសេរីភាពនាវាចរណ៍អាកាសចរណ៍នៅដំបន់ដែលមានខ្សែនាវាចរណ៍ដ៏ធំធេង​តភ្ជាប់ទ្វីបអឺរ៉ុបនិងអាស៊ីបូព៌ា។ ថ្នាក់ដឹកនាំរដ្ឋសភាបារាំងទាំងពីររូបបានឯកភាព​ចាត់ទុកថា រាល់ជំលោះត្រូវបានដោះស្រាយដោយសន្តិវិធីតាមរយៈការចរចារ លើ​មូលដ្ឋានគោរពច្បាប់អន្តរជាតិ អនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់​សមុទ្រ​ឆ្នាំ១៩៨២ (UNCLOS) សង្កត់ធ្ងន់ថា សន្តិសុខសុវត្ថិភាពនាវាចរណ៍​ជា​និច្ចកាល​ជាអាទិភាពខ្ពស់របស់បារាំង។។

        មុននោះ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអញ្ចើញ​ជួបសន្ទនា​ជាមួ​យ​លោកស្រី Irina Bokova អគ្គនាយិការ UNESCO នៅទីស្នាក់ការអង្គការ UNESCO។ លោកស្រី Irina Bokova បានសង្កត់ធ្ងន់ថា វៀតណាមមាន​តួនាទី​ដ៏​សែនសំខាន់ក្នុងការបង្កើនការយល់ដឹងសហប្រតិបត្តិការរវាងបណ្ដាប្រទេស​សមាជិកនៃអង្គកការ UNESCO បានមានការរួមចំណែកប្រកបដោយប្រសិទ្ធិភាពទៅក្នុងការអភិរក្ស​ពង្រីក​អភិវឌ្ឍន៍រាល់តំលៃវប្បធម៍របស់មនុស្សលោកក៏ដូចជាអនុវត្តគោលដៅ​សហ័សវត្ស (MDGs)។

        រីឯនាយករដ្ឋមន្ត្រី Nguyen Tan Dung បានលើកច្បាស់ថា​វៀតណាម​នឹង​បន្ត​ខំប្រឹងប្រែងរួមជាមួយសមាជិកផ្សេងៗចូលរួមយ៉ាងសកម្មក្នុងការសំរេចចិត្តរបស់ UNESCO បង្ហាញតួនាទីសមាជិកសកម្មនិងមានការទទួលខុសត្រូវរបស់​សហគមន៍​​អន្តរជាតិ អនុវត្តគោលនយោបាយកិច្ចការបរទេសឯករាជម្ចាស់ការនិង​សមាហរណកម្មលើគ្រប់វិស័យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ