នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយប្រធានព្រឹទ្ធសភាហៃទី

(VOVWORLD) -នាព្រឹកថ្ងៃទី២០មិថុនា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានជួបសន្ទនាជាមួយប្រធានព្រឹទ្ធសភាហៃទី លោក  Youri Latortue ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម តាមសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan។ 
នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយប្រធានព្រឹទ្ធសភាហៃទី - ảnh 1

នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយប្រធានព្រឹទ្ធសភាហៃទី

នាព្រឹកថ្ងៃទី២០មិថុនា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានជួបសន្ទនាជាមួយប្រធានព្រឹទ្ធសភាហៃទី លោក  Youri Latortue ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម តាមសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan។ នៅទីនេះ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានលើកច្បាស់ថា៖ វៀតណាមកំពុងប្រមូលផ្តុំកែលំអបរិយាកាសវិនិយោគសំរាប់វិនិយោគិនបរទេស។ តាមស្មារតីនោះ នាយករដ្ឋមន្ត្រីបានស្នើអោយហៃទីបន្តគាំទ្រនិងបង្កលក្ខណះងាយស្រួលសំរាប់សម្ព័ន្ធក្រុមហ៊ុន Viettel ជំរុញកិច្ចសហប្រតិបត្តិការអាជីវកម្មជាមួយ Natcom។កត់សម្គាល់ស្នើសហប្រតិបត្តិការក្នុងវិស័យកសិកម្ម ដាំស្រូវរបស់ហៃទី នាយករដ្ឋមន្ត្រីបានអោយដឹងថា៖នឹងបន្តពិនិត្យមើល និងអនុវត្តគំរោងការណ៍សហប្រតិបត្តិការជាក់ស្ដែង ប្រសិទ្ធភាព និងមានទិន្នផលខ្ពស់។ នាយករដ្ឋមន្ត្រីក៏បានសង្ក់តធ្ងន់ថា៖ រដ្ឋាភិបាលវៀតណាមមានគោលបំណងរួមសហការជាមួយរដ្ឋាភិបាលហៃទីអនុវត្តវិធានការណ៍នានាដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីប្រកបដោយប្រសិទ្ធភាព ជាក់ស្ដែង។

        រីឯ ប្រធានព្រឹទ្ធសភាហៃទី លោក  Youri Latortue មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យកសិកម្ម។ លោកក៏បានអះអាងថានឹងតាមដាន ដាសតឿនកម្មវិធី គំរោងការណ៍សហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជំរុញទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ។

  ក៏ក្នុងថ្ងៃដដែល នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ក៏បានជួបសន្ទនាជាមួយប្រធានព្រឹទ្ធសភាហៃទី លោក  Youri Latortue។ នៅទីនេះប្រធានរដ្ឋ លោក Tran Dai Quang អះអាងថា៖វៀតណាមគោរពនិងមានគោលបំណងជំរុញទំនាក់ទំនងជាមួយបណ្ដាប្រទេសនៅអាមេរិកឡាទិន ដែលក្នុងនោះមានហៃទី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ